Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ នៅមាត់សមុទ្រ

  • បោះពុម្ព

កែប៖ ឧបករណ៍នេសាទខុសច្បាប់ជាច្រើន ត្រូវបានដុតបំផ្លាញចោល នៅឆ្នេរសមុទ្រ ស្ថិតក្នុងភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ រួមទាំងមន្ត្រីផ្សេងៗទៀត មកពីមន្ទីរនានាជាច្រើននាក់ បានចូលរួមដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ទាំងនេះ។

លោក ថឹង បូរិន្ទ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានលើកឡើងថា ឧបករណ៍នេសាទខុសច្បាប់ ដែលដុតបំផ្លាញនេះ គឺមន្ត្រីជលផលបង្ក្រាបបាន ក្នុងឆ្នាំ២០២០នេះ មាន ២១ករណី។

ក្នុងនោះ រួមមាន ឧបករណ៍នេសាទមុជខ្យល់ ដោយប្រើទុយោមុជទឹក រឹបអូសបានប្រវែង ១ពាន់ម៉ែត្រ ឧបករណ៍ឆក់ត្រីអាំងវែទ័រ ចំនួន ២គ្រឿង លបកន្ទុយកណ្ដុរខុសច្បាប់ចំនួនប្រវែង១១០ម៉ែត្រ ក្ដារតាខេ ១គូ ឈឹបឆក់ ១១គ្រឿង មងត្រី១០០០ម៉ែត្រ និងរនាស់អូសចំនួន ១គ្រឿង។

លោក ថឹង បូរិន្ទ លើកឡើងថា មកដល់ពេលនេះ មន្ត្រីជលផលខេត្តកែប ខ្វះខាតថវិកា ក៏ដូចជាមធ្យោបាយល្បាតតាមដែនសមុទ្រ សម្រាប់ឃ្លាំមើលបទល្មើសនេសាទ។ចំណែកលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានប្រាប់ទៅមន្ត្រីជលផល ក៏ដូចអាជ្ញាធរស្រុកដំណាក់ចង្អើរ អោយបន្តមានការរឹតបន្តឹងលើអ្នកប្រើប្រាស់លបកន្ទុយកណ្ដុរ ព្រោះលបកន្ទុយកណ្ដុរ ជាលបវែង ហើយចូលធនធានធម្មជាតិទាំងអស់ មិនថាតូច ឬធំនោះទេ។

លោក សោម ពិសិដ្ឋ បានអះអាងថា លប់កន្ទុយកណ្ដុរនៅមានច្រើនណាស់ ហើយមន្ត្រីជលផល ត្រូវមានចំណាត់ការអោយបានអស់ពីដែនសមុទ្រ ខេត្តកែប ដែលមានផ្ទៃដីជាង ៣ពាន់ហិកតា។

លោកអភិបាលខេត្តកែប មានប្រសាសន៍ថា ពីមុនក្ដាមសេះតែ ៣ ទៅ ៤ មានទម្ងន់មួយគីឡូក្រាមហើយ តែឥឡូវ ក្ដាមសេះ ជិត ១០ ទើបបានមួយគីឡូក្រាម។ ក្នុងនោះ រាប់ទាំងធនធានធម្មជាតិផង មានផ្កាថ្ម-ស្មៅសមុទ្រ គឺអស់តែម្តង ដោយសារតែលបកន្ទុយកណ្តុរនេះ៕

ដកស្រង់ពី៖កោះសន្តិភាព