Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

២នាក់ទៀត ត្រូវប៉ូលិសចាប់​រឿងគ្រឿងញៀន

  • បោះពុម្ព

ខេត្តព្រះសីហនុ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១ : ៣០នាទី នៅក្រុម១៤ ភូមិ១ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។១/ ជនសង្ស័យ ឈ្មោះ សៅ មករា ភេទ ប្រុស ឆ្នាំកំណើត ១៩៨៣ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅបច្ចុប្បន្ន ក្នុងក្រុម១៤ ភូមិ១ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។

បុរសនេះ មានស្រុកកំណើត នៅភូមិជោ ឃុំក្រញ៉ូង ស្រុកកំចាយមា ខេត្តព្រៃវែង។ ២/ ជនសង្ស័យ ឈ្មោះ ប៉ែន បូរី ភេទប្រុស កើតនៅឆ្នាំ២០០២ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅបច្ចុប្បន្ន នៅភូមិ ១ សង្កាត់ ៣ ក្រុង/ខេត្តព្រះសីហនុ និងមានស្រុកកំណើត នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ពេលឃាត់ខ្លួន ប៉ូលិសដកហូតបានវត្ថុតាង រួមមាន ១-ម្សៅក្រាម ពណ៌សថ្លា ដែលសង្ស័យជាសារធាតុញៀន ១៧ កញ្ចប់ ២-ទូរស័ព្ទដៃ ០២ គ្រឿង។ បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យទាំង ២ ត្រូវបាននាំទៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព