Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

៥នាក់ទៀត ពាក់ព័ន្ធនឹងគ្រឿង​ញៀន នៅខេត្តព្រះសីហនុ

  • បោះពុម្ព

ខេត្តព្រះសីហនុ៖ កងរាជអាវុធហត្ថខេត្ត បានបញ្ជូនជនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន ចំនួន ០៥នាក់ ទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់។ ជនសង្ស័យទាំង ៥នាក់នោះ ត្រូវបានឃាត់ខ្លួន កាលពីយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នៅក្រុម១៦ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

ជនសង្ស័យ មានឈ្មោះ ៖ ១/ឈ្មោះ ម៉ិញ ថន ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្រុម១៦ ភូមិ ១ សង្កាត់ ១ ក្រុងព្រះសីហនុ។ ២/ឈ្មោះ តូច ណាវី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនារីខារ៉ាអូខេ ស្នាក់នៅ ភូមិ ៣ សង្កាត់ ៣ ក្រុងព្រះសីហនុ។ ៣/ឈ្មោះ មាន គឹមហ៊ាង ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្រុម១៦ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។

៤/ឈ្មោះ យុត ហៀត ភេទប្រុស អាយុ ៣៩ ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្រុម១៦ ភូមិ ១ សង្កាត់ ១ ក្រុងព្រះសីហនុ។ ៥/ឈ្មោះ សន ពេជ្រ ភេទប្រុស អាយុ៤៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុម១៦ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។

វត្ថុតាង ដែលកងរាជអាវុធហត្ថ រកឃើញពេលឃាត់ខ្លួននោះ រួមមាន ម្សៅថ្នាំញៀនចំនួន ១២ កញ្ចប់ ទូរស័ព្ទ ៣ គ្រឿង ម៉ូតូ ១គ្រឿង និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត៕

ដកស្រង់ពី៖កោះសន្តិភាព