Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្ត​ធុន​ធំ​ ជាន់​ហ្វ្រាំង​មិន​ស៊ី បុក​រះ​នៅ​រង្វង់​មូល​ក្បាលស្ពាន​គី​ហ្សុ​ណា

  • បោះពុម្ព

ខេត្តកំពង់ចាម ៖ រថយន្តធុនធំមួយគ្រឿង បើកចុះពីលើស្ពានគីហ្ស៊ុណា ដោយហ្វ្រាំងមិនស៊ី ជាហេតុបណ្ដាលឲ្យបុករះម៉ូតូ និងរថយន្តជាច្រើនគ្រឿង សំណាងល្អក្នុងហេតុការណ៍នេះ មិនមានអ្នកស្លាប់នោះទេ តែបានធ្វើឲ្យម្នាក់ម្នាក់ព្រលឹងចុងសក់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី១០ធ្នូ ២០២០ នៅចំណុចរង្វង់មូលគល់ស្ពានគីហ្ស៊ូណា ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ។

មន្ត្រីនគរបាលចរាចរណ៍ក្រុងកំពង់ចាម ប្រាប់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៌កើតឡើង១លើក ដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង3A.1656 បើកបរដោយឈ្មោះ លីន ឡុង ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិអណ្តូងតាអង់ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។

ប្រភពដដែល ឲ្យដឹងទៀតថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយនេះ បើកក្នុង(ទិសដៅពីកើតទៅលិច) បានបុកប៉ះជាមួយម៉ូតូ ម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1T-8658 បើកបរដោយឈ្មោះ គ្រុយ សុខភាង ភេទស្រីអាយុ៤៣ឆ្នាំ នៅភូមិទី៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម (ទិសដៅពីត្បូងទៅជើង) ។

បន្ទាប់មក ទៅបុករថយន្តពីក្រោយ១គ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌លឿងលាយខៀវ បើកបរដោយឈ្មោះ សាត សុផាត ភេទប្រុស អាយុ33ឆ្នាំ នៅភូមិព្រៃស្នៀត ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង (ទិសដៅពីត្បូងទៅជើង) ហើយបានបុកប៉ះ រថយន្តម៉ាកព្រូស ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2Z-1853 បើកបរដោយឈ្មោះ យ៉ាន សំណាង ភេទប្រុសអាយុ៤២ឆ្នាំ នៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម (ទិសដៅពីត្បូងទៅជើង) ហើយទៅប៉ះ ម៉ូតូម៉ាកហុងសេ 125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ1F-1038 បើកបរដោយឈ្មោះ ចេង ធា ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិ សុវណ្ណភូមិ ឃុំកណ្តុរជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ (ទិសដៅពីត្បូងទៅជើង) បន្ទាប់មករថយន្តបង្ក បានទៅប៉ះ រថយន្តម៉ាកកាម៉ារីបាឡែន ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2AG-7047 បើកបរដោយឈ្មោះ គង់សាវ៉េត ភេទប្រុសអាយុ ៥២ឆ្នាំ នៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម (ទិសដៅពីត្បូងទៅជើង) ហើយរថយន្តបង្ក បានជ្រុលបុកម៉ូតូ ម៉ាកស្កុបពី ស្លាកលេខគ្មាន ចតស្ងៀមមុខផ្ទះ និងបុកតូបវេលុយទ្រូម៉ានី ម្ចាស់ឈ្មោះ អ៊ន សម្ផស្ស ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិទី3 សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ឲ្យដឹងថា មូលហេតុ ដោយសារអ្នកបើកបររថយន្តម៉ាក ហ៊ីយ៉ាន់ដាយ អាយុ២៥ឆ្នាំរូបនេះ ជាន់ហ្រាំងមិនស៊ី បណ្តាលអោយរបួសមនុស្ស ២នាក់ (កម្រិតធ្ងន់ម្នាក់ស្រី កម្រិតស្រាលម្នាក់ប្រុស) និងខូចខាត រថយន្តចំនួន៤គ្រឿង (កម្រិតធ្ងន់១គ្រឿង) ខូចខាតម៉ូតូ៣គ្រឿង (កម្រិតធ្ងន់១គ្រឿង) និងតូបវេលាលុយទ្រូម៉ានី ១កន្លែង និងផ្លាកសញ្ញាបង្ហាញឧបសគ្គ នៅលើទ្រូងផ្លូវ ចំនួន១ដើម ។

ក្រោយកើតហេតុ មន្ត្រីផ្នែកជំនាញ បានយកវត្ថុតាងទាំងអស់ នាំមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បី កសាងសំណុំរឿងចាត់ការតាមនីតិវិធី ហើយក៏បានធ្វើតេស្តរកសារធាតុញៀនលើអ្នកបើកបរឈ្មោះ លីន ឡុង (អវិជ្ជមាន) ។

សូមបញ្ជាក់ថា នៅត្រង់ទីតាំងចំណុចរង្វង់មូលក្បាលស្ពានគីហ្សូណា ក្រុងកំពង់ចាម តែងតែកើតមានគ្រោះថ្នាក់ចរាចរណ៍ជារើយៗ ជួនមានរថយន្តដឹកប្រេង ឬរថយន្តដឹកទំនិញធំៗ បើកចុះពីលើស្ពានចេញពីត្រើយខាងកើតមកលិច ដាច់ហ្វ្រាំងបណ្ដាលឲ្យបុករះរហូតដល់មនុស្សស្លាប់ក៏មានដែរ ៕

ដកស្រង់ពី៖កោះសន្តិភាព