Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ច​ស៊ើបអង្កេត​បាន​តម្រុយ​ខ្លះ​ហើយ ចោរ​ស្រី​ដែល​ប្រើ​ថ្នាំ​សណ្ដំ​តា​យាយ

  • បោះពុម្ព

ខេត្តបាត់ដំបង ៖ តា និងយាយដែលត្រូវជនមិនស្គាល់មុខដាក់ថ្នាំសណ្ដំដេកស្ដូកស្ដឹងយ៉ាងធ្ងន់ រួចរើ.កកាយលួចយកទ្រព្យសម្បត្តិកាលពី៣ថ្ងៃមុននោះ ពេលនេះពួកគាត់ទាំង០២នាក់បានធូរស្រាល ហើយចាកចេញពីមន្ទីរពេទ្យទៅសម្រាកបណ្ដោះអាសន្ននៅផ្ទះកូនរបស់គាត់ នៅស្រុកថ្មគោល ដើម្បីព្យាបាលបន្ត។

នេះបើតាមក្រុមគ្រួរសាររបស់គាត់ ដែលបានប្រាប់កសន្តិភាព នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ខណ:កម្លាំងសមត្ថកិច្ចដែលចុះស្រាវជ្រាវលើករណីនេះបានអះអាងថា គេបានកំណត់ពីមុខសញ្ញាជនសង្ស័យបានខ្លះហើយ។កូនប្រសាជនរងគ្រោះគឺលោក ឯម វត្ថន បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា ឪពុក និងម្ដាយក្មេករបស់លោកបានធូរស្រាលច្រើនហើយ ហើយត្រូវកូនៗយកគាត់ចេញពីគ្លីនិកឯកជនមួយនៅក្រុងបាត់ដំបង ទៅសម្រាកព្យាបាលបន្តនៅគ្លីនិកឯកជនមួយទៀតនៅស្រុកថ្មគោល ដែលជាគ្លីនិករបស់កូនគាត់ (កូនជនរងគ្រោះ)។

លោកបានបញ្ជាក់ថា រូបលោក និងកូនៗទាំងអស់បានយកគាត់ចេញពីគ្លីនិក នៅល្ងាចថ្ងៃទី១២ ធ្នូ។ ពេលនេះស្ថានភាពម្ដាយរបស់លោកបានធូរស្រាលអាចដើរបាន តែឪពុករបស់លោកសុខភាពគាត់នៅខ្សោយដែលចាំបាច់ត្រូវដាក់សេរ៉ូមព្យាបាលបន្ត។ស្នងការរងផែនព្រហ្មទណ្ឌ លោក លឹម ពុទ្ធីឡា ដែលដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវកន្លែងកើតហេតុ បានប្រាប់កោះសន្តិភាពនៅព្រឹកដដែលដែរថា ស្ថានភាពជនរងគ្រោះវ័យចំណាស់ទាំង២នាក់ប្ដីប្រពន្ធ ពិតជាបានធូរស្រាលមែន តែចបាច់ត្រូវព្យាបាលបន្ត ព្រោះសុខភាពគាត់នៅខ្សោយនៅឡើយ។

ពាក់ព័ន្ធ្ធនឹងមុខសញ្ញាជនសង្ស័យវិញ លោកស្នងការរងរូបបានបញ្ជាក់ថា ពេលនេះយើងមានតម្រុយខ្លះៗហើយ ដែលកម្លាំងជំនាញកំពុងស៊ើបអង្កេតលើមុខសញ្ញានោះហើយ។

សូមរំលឹកថា ជនរងគ្រោះឈ្មោះ ហ៊ឹង ហយ អាយុ៨២ឆ្នាំ និងប្រពន្ធឈ្មោះ សុត មុំ អាយុ៧៣ឆ្នាំ រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ត្រូវជនមិនស្គាល់មុខជាស្ត្រី ដែលព័ត៌មានបឋមដំបូងគេអះអាងថា មានគ្នាពី២ទៅ៣នាក់ ជិះរថយន្ត១គ្រឿងទៅឈប់មុខផ្ទះ រួចចូលទៅដាក់ថ្នាំសណ្ដំសន្លប់ស្ដូកស្ដឹងនៅក្នុងផ្ទះរួចរើ.កកាយលួចទ្រព្យសម្បត្តិអស់មួយចំនួន កាលពីព្រលប់ថ្ងៃទី១០ ធ្នូ ខណ:ជនរងគ្រោះកំពុងស្នាក់នៅតែ០២នាក់តា និងយាយ។

នៅក្នុងហេតការណ៍នេះ គ្មាននរណាបានដឹងទេ តែកូនៗរបស់គាត់បានដឹងនៅវេលាម៉ោង៧ និង៤នាទីយប់ថ្ងៃដដែល ពេលជិះម៉ូតូទៅលេងឪពុកម្ដាយនៅផ្ទះ ទើបមានការភ្ញាក់ផ្អើលតែម្ដង។

កូនជនរងគ្រោះ គឺអ្នកស្រី ហ៊ឹង មាលាកា ដែលឃើញផ្ទាល់ដំបូងបាននិយាយថា ពេលអ្នកស្រីជិះម៉ូតូជាមួយស្វាមី ចូលទៅដល់ឃើញផ្ទះឪពុកបិទភ្លើង និងបើកទ្វារកញ្ចក់មួយចំហៀង តែស្ងាត់ឈឹង។

ប៉ុន្តែនៅពេលអ្នកស្រី បើកភ្លើងស្រាប់តែឃើញឪពុកម្ដាយ អ្នកស្រីដេកសន្លប់ស្ដូកទាំង២នាក់ ហើយមានស្នាមរើ.កកាយយ៉ាងរប៉ាត់រប៉ាយពេញផ្ទះ។ ដោយឃើញបែបនេះ ទើបនាំគ្នាដឹកពួកគាត់ទៅមន្ទីរពេទ្យភ្លាមៗតែម្ដង។នៅក្នុងសំណុំរឿងនេះ បើតាមព័ត៌មាននានាដែលកោះសន្តិភាពទទួលបានពីក្រុមគ្រួសារ និងមន្ត្រីជំនាញ នៅព្រឹកថ្ងៃទី១៣ ធ្នូ នេះ ដែលបានស្រង់ចម្លើយខ្លះៗ ដែលជនរងគ្រោះបានបំភ្លឺថា តាមពិតជនសង្ស័យជាស្ត្រីមានបក្ខពួក០២នាក់ ជិះម៉ូតូ០១គ្រឿងតែមិនស្គាល់ម៉ាកទេ។

ស្ត្រី០២នាក់នោះ មានម្នាក់អាយុប្រហែល២០ឆ្នាំ និងម្នាក់ទៀតអាយុប្រហែលជាង៤០ឆ្នាំ។ ជនរងគ្រោះបានប្រាប់ថា ពេលជិះចូលដល់ផ្ទះគាត់ ដំបូងជនទាំង២នាក់សួរសុខទុក្ខ បន្ទាប់មកបានហុចទឹកផ្លែឈើក្រឡុកឱ្យគាត់ទាំង០២នាក់ហូប ជាមួយនឹងការលួងលោមផង បង្ខំផង។

ត្រង់ចំណុចនេះ បើតាមលោក ឯម វត្ថន ជាកូនប្រសារជនរងគ្រោះបានស្រង់សម្ដីម្ដាយគាត់មកប្រាប់ថា ដោយសារតែស្ត្រីទាំង០២នាក់នោះបង្ខំពេក ទើបពួកគាត់ទាំង០២នាក់ សម្រេចហូបទឹកផ្លែឈើក្រឡុកនោះ។ប៉ុន្តែជាមួយគ្នានោះ ស្ត្រីនោះក៏បានហុចក្រូចឱ្យគាត់ទាំង២នាក់ហូបទៀត ហើយគ្រានោះពួកគាត់ក៏ចាប់ផ្ដើមទន់ដៃជើងដេកលើការ៉ូរហូតលេងដឹកខ្លួនតែម្ដងទៅ។

លោក វត្ថន បានបញ្ជាក់ថា ក្រោយពីឃើញម្ដាយឪពុកលោកសន្លប់ស្ដូកស្ដឹងបែបនេះ ស្ត្រីទាំង០២នាក់នោះបានរើ.កកាយរប៉ាត់រប៉ាយពេញផ្ទះ ដើម្បីរកទ្រព្យសម្បត្តិ ហើយថែមទាំងបានកោសខ្យល់ឱ្យឪពុកលោកទៀតផង ក្រោយពីឃើញឪពុកលោកស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ជុំវិញករណីដាក់ថ្នាំសណ្ដំតា និងយាយខាងលើនេះ លោក លឹម ពុទ្ធីឡា ស្នងការរងខេត្តបានប្រាប់ថា ករណីខាងលើនេះជាការដាក់ថ្នាំសណ្ដំ រួចលួចយកទ្រព្យសម្បត្តិជនរងគ្រោះតែម្ដង។ លោកបានបញ្ជាក់ថា បើតាមចម្លើយជនរងគ្រោះបានប្រាប់ថា គាត់បានបាត់ប្រាក់ខ្មែរជាង៦០ម៉ឺនរៀល និងប្រាក់ដុល្លាចំនួន៣០០ដុល្លារ។

ប៉ុន្តែលោកស្នងការរងបានអះអាងថា ក្រោយពីសាកសួរ និងធ្វើការស្រាវជ្រាវប៉ុន្មានថ្ងៃកន្លងទៅនេះ យើងបានកំណត់មុខសញ្ញាចោរស្ត្រីទាំង០២នាក់នោះបានខ្លះៗហើយ ដែលកម្លាំងយើងកំពុងតាមប្រមាញ់៕

ដកស្រង់ពី៖កោះសន្តិភាព