Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ត្រីម្នាក់ បើកម៉ូតូ បុករនាំងដែក​ផ្លូវកោង ស្លាប់ពេលបញ្ជូនទៅ​ពេទ្យ

  • បោះពុម្ព

ខេត្តបន្ទាយមានជ័យ៖ ស្ត្រីម្នាក់ បានរងរបួសធ្ងន់ ដោយសារតែបើកម៉ូតូ ទៅបុករនាំងដែកផ្លូវកោង បណ្តាលឲ្យរងរបួសធ្ងន់ ក្រោយមក បានស្លាប់ ខណៈពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង ០៨ និង ៥០នាទី ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ២៥៦៣ ចំណុចរនាំងដែកផ្លូវកោង ស្ថិតក្នុងភូមិថ្មឆ័ត្រ ឃុំ គោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សូ ចាន់ធូ ស្រី អាយុ ៣៦ ឆ្នាំ រស់នៅភូមិក្តិបថ្ម ឃុំគោករមៀត បើកបរម៉ូតូម៉ាកហុងដាឌ្រីម សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1N-3768។

ប្រភពដដែល បានបញ្ជាក់ថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានបើកម៉ូតូម្នាក់ឯង ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន ពេលដល់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវកោងបានជ្រុលម៉ូតូទៅបុកនឹងរនាំងដែក បណ្តាលឲ្យស្ត្រីរងគ្រោះផ្លោងបុកក្បាលទៅនឹងរនាំងដែក រួចធ្លាក់ពីលើថ្នល់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួកហើយក៏បានស្លាប់។ សពជនរងគ្រោះ និងម៉ូតូ បានប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

c

ដកស្រង់ពី៖កោះសន្តិភាព