Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉េអឹម បញ្ជូន ០៧នាក់ និងវត្ថុតាង ឡើងតុលាការ ពាក់ព័ន្ធគ្រឿង​ញៀន

  • បោះពុម្ព

ខេត្តព្រះសីហនុ៖ វេលាម៉ោង ១៤:០០នាទីរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ចំនួន ០៧នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ ចាត់ចែង សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យទាំង ៧នាក់ រួមមាន៖ ១/ ឈ្មោះ ឡាង ទ្រី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ បច្ចុប្បន្នស្នាក់នៅភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ។ ២/ ឈ្មោះ ប៊ុន ធី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ បច្ចុប្បន្នស្នាក់នៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។ ៣/ ឈ្មោះ ដួង សៀវយាន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ បច្ចុប្បន្នស្នាក់នៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។ ៤/ ឈ្មោះ ទុយ សុខលាភ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ បច្ចុប្បន្នស្នាក់នៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។

៥/ ឈ្មោះ ហ៊ន ផាន្នី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ បច្ចុប្បន្នស្នាក់នៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។ ៦/ ឈ្មោះ ថន ឡុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ បច្ចុប្បន្នស្នាក់នៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។ ៧/ ឈ្មោះ យ៉េន ទិ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ បច្ចុប្បន្នស្នាក់នៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។

ចំណែកវត្ថុតាង រួមមាន ម្សៅសថ្លា ចំនួន ៤៦កញ្ចប់តូច កន្ត្រៃ ចំនួន ០២ ទូរស័ព្ទដៃ ចំនួន ០៤គ្រឿង ដបជក់ ចំនួន ០៤ ខ្សៀជក់ ចំនួន ០៤ ដែកកេះ ចំនួន ០៨ ម៉ូតូ ចំនួន ០១គ្រឿង លុយ ចំនួន ៨០.០០០រៀល ឧបករណ៍ចូកថ្នាំញៀន ចំនួន ០៥ និងថង់មួយចំនួន៕

ដកស្រង់ពី៖កោះសន្តិភាព