Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លួចឆ្លងខេត្ត ពេលនេះ​ អស់លក្ខណ៍ ប៉ះចំគ្រឿងកាឡៃ!

  • បោះពុម្ព

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ដែលធ្លាប់លួចយ៉ាងសកម្ម ក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង នៅពេលនេះ អស់លក្ខណ៍ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ចាប់ឃាត់ខ្លួន កសាងសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។

លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ជា វណ្ណា ភេទប្រុស អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ជនសង្ស័យរូបនេះ គឺជាមុខសញ្ញាចោរលួចយ៉ាងសកម្ម ដែលជនសង្ស័យ បានប្រព្រឹត្ត កាលពីថ្ងៃទី២៣ ខែវិច្ឆិកា នៅក្នុងភូមិអូរអំបិល ភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួន ទៅខេត្តបាត់ដំបង។ លុះដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ជននេះ បានត្រឡប់ពីខេត្តបាត់ដំបង មកក្រុងសិរីសោភ័ណ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានចាប់ឃាត់ខ្លួន នៅចំណុចវេទិកាខេត្ត តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីលោក តេង សាម៉ៃ ព្រះរាជអារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រីនូ ជីវ័ន្ត ស្នងការរង ទទួលការងារនគរបាលព្រហ្មទណ្ឌ ដើម្បីនាំខ្លួនមកសាកសួរ។

លោកនាយការិយាល័យនគរបាលព្រហមទណ្ឌកំរិតស្រាល បានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចយកកាបូបលុយ នៅភូមិអូរអំបិលនោះពិតប្រាកដមែន ដោយក្នុងកាបូបនោះ មានលុយខ្មែរ ៧៥០០រៀល, ខ្សែកចំនួន ០២ខែ្ស, ខ្សែជើង ០១គូ, កូនសោរ ០១ចង្កោម, កាតអេធីអ៊ឹម០១, សៀវភៅធនាគារ០១, ក្រវិលកំប៉ុង ត្រូវរង្វាន់ជាង ២០ និងលុយដុល្លារ សម្រាប់សែន ០១ដុំ។

ពេលជិះម៉ូតូដល់ខេត្តបាត់ដំបង ខ្លួនបានឲ្យប្រពន្ធយកខ្សែក ខ្សែជើង ទៅលក់ តែជាគ្រឿងកាឡៃទាំងអស់។លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន បានបញ្ជាក់បន្ថែមថា ដោយផ្អែកលើបណ្តឹងជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ។ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានរៀបចំសំណុំរឿង បញ្ជូនខ្លួន ឈ្មោះ ជា វណ្ណា ទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព