Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្រវឹងស្រា រករឿងឈ្លោះ កាប់​ប្រពន្ធ​១ពូថៅ របួសក្បាល​ធ្ងន់ធ្ងរ!

  • បោះពុម្ព

ខេត្តមណ្ឌលគិរី៖ អំពើហឹង្សាមួយ បានបណ្តាលឲ្យប្រពន្ធរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យបង្អែក ក្រោយប្តី យកពូថៅ កាប់ចំក្បាល។ ហេតុការណ៍ប្តីប្រពន្ធវាយគ្នានេះ បានកើតឡើង នៅវេលាម៉ោង ២១ និង ៤០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។

លោក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានឲ្យដឹងថា ករណីហឹង្សាក្នុងគ្រួសារ ដោយប្តី បានកាប់ប្រពន្ធមួយពូថៅ ចំក្បាលខាងឆ្វេង លើត្រចៀក បណ្តាលឲ្យរងរបួសជាទម្ងន់។ ទំហំរបួស មានបណ្តោយប្រវែង ៤.៥ស.ម ជំរៅដល់ឆ្អឹងលលាដ៍ក្បាល។ លោកអធិការបន្តថា ជនដៃដល់ ឈ្មោះ ហំ វណ្ណ: អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិសង្កាត់កើតហេតុ។ ប្រពន្ធឈ្មោះ ហុក គឹមលី អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិសង្កាត់កើតហេតុ។

មូលហេតុនៃអំពើហឹង្សា មកពីប្តីស្រវឹងស្រា ហើយរករឿងប្រពន្ធកូន។ កន្លងមក ជននេះពេលស្រវឹង រករឿងប្រពន្ធកូន ដោយត្រូវសមត្តកិច្ច យកទៅអប់រំជាច្រើនលើកច្រើនសារ។

តែកន្លងមក មិនបង្ករបួសស្នាមអ្វីទេ គឺត្រឹមតែគំរាមប្រើហឹង្សាតែប៉ុណ្ណោះ។ តែពេលនេះ ជ្រុលដៃវាយប្រពន្ធ មានរបួសធ្ងន់។ ដូច្នេះសមត្ថកិច្ច បានឃាត់ខ្លួនប្តី ដើម្បីចាត់ការតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព