Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បាត់មួយយប់ ស្អែកឡើង ប្រទះ​ឃើញ​លង់ទឹកប្រឡាយ

  • បោះពុម្ព

ខេត្តកំពង់ធំ៖ សាកសពអណ្ដែតទឹក ត្រូវបានគេឃើញ កាលពីវេលាម៉ោង ១០:២០នាទីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងប្រឡាយទឹកមួយកន្លែង ស្ថិតក្នុងតំបន់ត្រពាំងក្រសាំង ភូមិបល្ល័ង្គ ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សពជនរងគ្រោះ ឈ្មោះ ភោក សុកល់ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ។ក្មួយស្រីរបស់ជនរងគ្រោះ ឈ្មោះ ផុញ មករា បានដឹងថា អ៊ុំរបស់នាង ពីមុន គាត់មានប្រពន្ធ ហើយទៅរស់នៅឯខេត្តបាត់ដំបង។ កន្លងមក មិនដឹងថា គាត់មានវិបត្តិអ្វីនៅក្នុងគ្រួសារនោះទេ បានជាគាត់ក្លាយជាមនុស្សផឹកស្រាជាប្រចាំ បណ្តាលឲ្យមានជំងឺសសៃប្រសាទ និយាយស្តីអ្វីមិនដឹងខុសត្រូវ។

គាត់តែងតែដើរផ្តេសផ្តាស មិនសូវហូបបាយហូបទឹកទេ ហើយប្រហែលជាងមួយអាទិត្យមុន គាត់បានមកពីខេត្តបាត់ដំបង មករស់នៅជាមួយនាង។ កាលពីវេលាម៉ោង ៩យប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ស្រាប់តែបាត់គាត់ពីផ្ទះ មិនដឹងទៅទីណាទេ។ នាងបានដើររកគាត់ដែរ តែរកពុំឃើញ រហូតដល់ព្រឹកថ្ងៃទី១៥ធ្នូនេះ ទើបរកឃើញសាកសពអ៊ុំ អណ្តែតទឹកប្រឡាយ។

បន្ទាប់ពីទទួលបានដំណឹង កម្លាំងប៉ុស្តិ៍ កម្លាំងជំនាញ និងរដ្ឋបាលមូលដ្ឋាន បានចុះពិនិត្យសាកសព និងមិនឃើញមានស្លាកស្នាមអ្វីពាក់ព័ន្ធករណីឃាតកម្មឡើយ។ ដូច្នេះមន្ត្រីសមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ជនរងគ្រោះ ស្លាប់ដោយសារលង់ទឹកប្រឡាយ។ មូលហេតុ ដោយសារជនរងគ្រោះ មានជំងឺសសៃប្រសាទ និងញៀនស្រាជាប្រចាំ និងវង្វេងវង្វាន់ស្មារតី៕

ដកស្រង់ពី៖កោះសន្តិភាព