Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដេញចាប់​ជនសង្ស័យ​២​នាក់ រត់​ចូល​ទឹកស្រះ ក្រោយ​លួច​កាច់​សោ​.​ក​ម៉ូតូ ម្ចាស់​ឃើញ​ទាន់​!

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានប្រជាពលរដ្ធ និងកម្លាំងនគរបាលខណ្ឌសែនសុខ ដេញចាប់បានភ្លាមៗ ក្រោយពីធ្វើសកម្មភាពកាច់សោ.កម៉ូតូ មិនបានសម្រេច ម្ចាស់ចេញមកទាន់ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួន រួមមានទី១-ឈ្មោះ ឌួង សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ និងទី២ ឈ្មោះ ចាន់ វុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំមុខរបរ មិនពិតប្រាកដ ។ ចំណែកជនរងគ្រោះមានឈ្មោះ ស៊ុយ សុធីតា ភេទស្រី អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមសម្តីនារីរងគ្រោះ បានប្រាប់ថា មុនកើតហេតុ នាងបានទុកម៉ូតូរបស់ខ្លួនម៉ាក ZOOER-X ពណ៌ក្រហម ពាក់ស្លាកលេខ ក្រចេះ1D-6430 នៅមុខផ្ទះជួល ហើយបានចាក់សោ.កត្រឹមត្រូវ ដោយរវល់រៀបចំខ្លួនទៅសាលា ហើយពេលក្រឡេកមើលម៉ូតូ ស្រាប់តែឃើញជនសង្ស័យ២នាក់ ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GY-9181 មកដល់ធ្វើសកម្មភាពកាច់សោ.កម៉ូតូរបស់នាង ទើបស្រែកឆោឡោ ផ្អើលប្រជាពលរដ្ឋ ធ្វើជនសង្ស័យភ័យស្លន់ស្លោ ផ្តួលម៉ូតូចោល រត់គេចចុះទឹកស្រះ ។

ស្របពេលដែលកម្លាំងល្បាត របស់នគរបាលខណ្ឌសែនសុខ ទៅដល់បានដេញតាមចាប់ខ្លួនបានទាំង២នាក់ភ្លាមៗ និងដកហូតបានម៉ូតូ១គ្រឿង របស់ជនសង្ស័យ ជិះធ្វើសកម្មភាព ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបាននាំខ្លួនទៅសាកសួរនៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកឯម៉ូតូជនរងគ្រោះ ក្រោយទទួលបណ្តឹងរួច ត្រូវបានសមត្ថកិច្ចសុំគោលការណ៍ ប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញ ៕

សកស្រង់ពី៖កោះសន្តិភាព