Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឪពុក​តែ​ង​និយាយ​បែបនេះ​ច្រើនសា​តែកូន​ៗមិន​ចាប់​អារម្មណ៍ លុះព្រឹកឆោឡោ

  • បោះពុម្ព

ខេត្តកំពង់ធំ ៖ មានករណីប្រទះឃើញបុរសម្នាក់ចងកនៅលើដើមឈើក្បែរមាត់ស្ទឹង បណ្តាលឱ្យបាត់បង់ជីវិត បានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចខាងក្រោយផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិកំពង់ត្របែក ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។ជនរងគ្រោះឈ្មោះ ឈួន ហៃ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។

បើតាមការបំភ្លឺពីបុរសឈ្មោះ សន ចំណាន ត្រូវជាកូនប្រសារបស់ជនរងគ្រោះ បានឱ្យដឹងថា នៅមុនកើតហេតុ ៣ទៅ៤ថ្ងៃ ឪពុកក្មេករបស់គាត់ចេះតែនិយាយហើយនិយាយទៀតថា មានជំងឺមិនចេះជា អស់សង្ឃឹមក្នុងជីវិត ហើយថារកតែចង.កបញ្ចប់ជីវិតជាច្រើនសាមកហើយ តែកូនៗមិនបានចាប់អារម្មណ៍ និងយកចិត្តទុកដាក់នោះទេ ដោយនឹកស្មានថា ឪពុកនិយាយលេង លុះដល់ព្រឹកថ្ងៃកើតហេតុ គាត់ក៏បានប្រទះឃើញឪពុកក្មេកចង.កនៅនឹងដើមឈើក្បែរមាត់ស្ទឹងខាងក្រោយផ្ទះ បណ្តាលឱ្យបាត់បង់ជីវិតទៅហើយ តែមិនដឹងតាំងពីពេលណានោះទេ ។

នៅពេលទទួលបានព័ត៍មានខាងលើភ្លាម សមត្ថកច្ចជំនាញសហការជាមួយនាយប៉ុស្តិ៍រដ្ឋបាល ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារជនរងគ្រោះ ដើម្បីចូលរួមពិនិត្យទីកន្លែងកើតហេតុ និងសព ដោយឃើញនៅលើ.កមានស្នាមទ្រុឌព័ទ្ធជុំវិញ.កបញ្ឆិតទៅក្រោយ ក្រៅពីនេះនៅលើដងខ្លួន ពុំមានស្លាកស្នាមអ្វីកត់សម្គាល់ឡើយ ។

ក្រោយពីពិនិត្យចប់ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ជនរងគ្រោះបាត់បង់ជីវិតដោយសារចង.ក ហើយមូលហេតុមកពីជនរងគ្រោះមានជំងឺរ៉ាំរ៉ៃ សង្ស័យអស់សង្ឃឹមក្នុងជីវិត ។ បន្ទាប់មក សមត្ថកិច្ចបានធ្វើកំណត់ហេតុរួចប្រគល់សពជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

សកស្រង់ពី៖កោះសន្តិភាព