Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទះ​​ឃើញ​បំណែក​សាកសព​នៅ​មាត់ទន្លេ បង្ក​ការ​ភ្ញាក់​យ៉ាង​ខ្លាំង

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បំណែកសាកសពជាគ្រោងឆ្អឹងចាប់ពីចង្កេះរហូតដល់ត្រឹមឆ្អឹងកំភួនជើងប៉ុណ្ណោះ ដែលមានស្លៀកខោខ្លី រូបតុក្តាចម្រុះព៌ណមួយ ត្រូវបានអ្នកមកអង្គុយលេងកម្សាន្តនៅមាត់ទន្លេបានប្រទះឃើញអណ្តែតមកទើរមាត់ច្រាំងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនាំគ្នាមកចោមរោមមើល និងរាយការណ៍ប្រាប់កម្លាំងមានសមត្ថកិច្ចមូលដ្ឋានឱ្យបានដឹងពីរឿងនេះ។ភ្លាមៗ។

កម្លាំងមានសមត្ថកិច្ចក៏បានបញ្ជូនទៅកាន់វត្តស្ទឹងមានជ័យ ដើម្បីធ្វើកោសលវិច្ច័យទើបមានក្រុមគ្រួសារមករក ហើយបានអះអាងថា «ជាក្មេងប្រុសមានអាយុ១០ឆ្នាំ ដែលបានលង់ទឹកស្លាប់តាំងពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០មកម្លេះ មកទល់ពេលនេះគឺជិត១ខែទៅហើយ។ ករណីដែរបានកើតឡើងកាលពីវេលាម៉ោង០៩ និង៤៥នាទីព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្នុងទឹកទន្លេសាប ត្រើយខាងលិចផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ១៥៤ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានបងប្អូនប្រជាពលរដ្ឋបានមកអង្គុយលេងលើខឿនមាត់ទន្លេ និងដើរលេងចុះទៅមាត់ទន្លេខាងក្រោម ក៏បានប្រទះឃើញបំណែកសាកសពមួយ ដែលមានចាប់ពីត្រឹមចង្កេះរហូតដល់ត្រឹមឆ្អឹងកំភួនជើងប៉ុណ្ណោះ និងមានស្លៀកខោជើងខ្លីរូបតុក្តាមានពណ៌ចម្រុះមួយផងដែរ ភ្លាមនោះពួកគាត់ក៏បានហៅគ្នាទៅជួយមើលទើបបង្កការភ្ញាក់ផ្អើលកើតឡើង និងរាយការណ៍ប្រាប់កម្លាំងមានសមត្ថកិច្ចមូលដ្ឋានឱ្យបានដឹងអំពីរឿងនេះ។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលដែលមានការភ្ញាក់ផ្អើលកើតឡើងដោយបានប្រទះឃើញ បំណែកសាកសពជាគ្រឿងឆ្អឹងនៅចំណុចខាងលើនោះ កម្លាំងមានសមត្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញក៏បានធ្វើការ សហការជាមួយនឹងកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជូនយកទៅកាន់វត្តស្ទឹងមានជ័យ ដើម្បីធ្វើការត្រួតពិនិត្យ និងកោសលវិច្ច័យ។

តែពេលដែលបញ្ជូនយកទៅដល់វត្តស្ទឹងមានជ័យនោះក៏មានវត្តស្ត្រីម្នាក់ឈ្មោះ តែម វណ្ណា អាយុ៦៤ឆ្នាំ ត្រូវជាជីដូនបង្កើតរួមទាំងក្រុមគ្រួសារសាច់ញាតិជាច្រើននាក់ទៀតបានមកដល់ដោយសម្គាល់លើខោកៅស៊ូជើងខ្លីរូបតុក្តានោះ ទើបដឹងថា វាជាបំណែកសាកសពរបស់ចៅប្រុសរបស់គាត់ម្នាក់ឈ្មោះ កែវ វឌ្ឍនៈ អាយុ១០ឆ្នាំ មុខរបរជាសិស្ស មានទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិមិត្តភាព ក្នុងសង្កាត់ឫស្ស័កែវ ខណ្ឌឬស្សីកែវ។ ដោយស្ត្រីវ័យចំណាស់ជាជីដូនបានអះអាងថា កាលពីវេលាម៉ោង០៩ព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមកនោះមានក្មេងប្រុសៗអាយុប្រហាក់ប្រហែលគ្នាចំនួន ២នាក់ បានមកបបួលចៅប្រុសរបស់គាត់ទៅដើរលេង រួចនាំគ្នាចុះហែលទឹកទន្លេនៅត្រង់ម្តុំផែកប៉ាល់ស្ថានីយបូម និងចាក់សាំងសូគីមិច រួចក៏បានលង់ទឹក ពួកគាត់នាំគ្នាដើររកដែរតែរកមិនឃើញសោះ រហូតមកដល់ពេលនេះទើបបានទទួលដំណឹង និងនៅសល់តែបំណែកឆ្អឹងនេះតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ ពីបានប្រទះឃើញបំណែកសាកសពមានតែឆ្អឹងចាប់ពីចង្កេះមកដល់ត្រឹមឆ្អឹងកំភួនជើង និងមានស្លៀកខោជើងខ្លីរូបតុក្តាចម្រុះពណ៌ និងត្រូវបានកម្លាំងមានសមត្ថកិច្ចយកមកតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីធ្វើកោសលវិច្ច័យ។ ហើយត្រូវបានស្ត្រីជាជីដូនម្នាក់រួមនឹងសាច់ញាតិជាច្រើននាក់បានមកដល់ ហើយអះអាងថាពិតជាចៅប្រុសរបស់គាត់ ដែលបានលង់ទឹកស្លាប់កាលពីជិត១ខែមុនមកហើយ និងសម្អាងលើខោខ្លីរបស់ចៅគាត់ជាសម្គាល់ពិតប្រាកដមែន ទើបបានប្រគល់ឲ្យយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

 

ដកស្រង់ពី៖កោះសន្តិភាព