Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្ត ២គ្រឿងប៉ះគ្នា ខូចខាតតិចតួច តែដោះស្រាយ​មិនត្រូវ

  • បោះពុម្ព

រាជធានីភ្នំពេញ៖ មន្ត្រីកិច្ចសន្យាចរាចរណ៍ក្រុងម្នាក់ បើកបររថយន្ត ក្នុងស្ថានភាពស្រវឹង ទៅកៀររថយន្ត HILUX VIGO ពាក់ស្លាកលេខ ខេមរៈភូមិន្ទ ខូចខាតតិចតួចតែប៉ុណ្ណោះ។

ប៉ុន្ដែដោះស្រាយគ្នា មិនត្រូវ ព្រោះភាគីទាំងពីរ ទាមទារយកត្រូវរៀងៗខ្លួន ក៏ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ជួយអន្តរាគមន៍ ក៏នៅតែមិនត្រូវគ្នាទៀត។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៩ និង ៥០នាទី យប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ២៧១ ទល់មុខមន្ទីរពេទ្យព្រះកុសមៈ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។

រថយន្តបង្ក ម៉ាក MITSUBISHI GRANDIS ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកភ្នំពេញ 2J-8962បើកបរដោយបុរសម្នាក់ ជាមន្រ្តីចរាចរណ៍ជាប់កិច្ចសន្យា។ រថយន្តនេះ កំពិតកាង និងបែកស្តុប ខាងមុខផ្នែកខាងស្តាំ។ចំណែករថយន្តមួយគ្រឿងទៀត ម៉ាក HILUX VIGO ពណ៌ត្រីអ៊ី ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 01 2-4641បើកបរ និងរួមដំណើរដោយបុរស ៣នាក់។

រថយន្តនេះ ខូចកាងមុខ ខាងឆ្វេងតិចតួច។ អ្នកបើកបររថយន្ត HILUX VIGO បានឲ្យដឹងថា មុនកើតហេតុ គឺគាត់បើករថយន្ត ស្របទិសគ្នា ជាមួយរថយន្តបង្ក តាមបណ្ដោយផ្លូវលេខ២៧១ ទិសដៅពីលិចទៅកើត ខណៈពេលធ្វើដំណើរមកដល់មុខមន្ទីរពេទ្យព្រះកុសមៈ រថយន្ត HILUX VIGOក៏វ៉ៃភ្លើងសុំផ្លូវឡើងវ៉ាស្តាំ មកដល់ទន្ទឹមរថយន្ដរបស់មន្ត្រីជាប់កិច្ចសន្យានោះ ក៏បានរ៉េចង្កូតមកស្តាំ បណ្តាលអោយក្បាលរថយន្ដប៉ះគ្នា រងការខូចខាតទាំងសង្ខាង។

ភ្លាមៗនោះ អ្នកបើកបររថយន្ដទាំងពីរគ្រឿង ក៏ឈប់អែបកៀន ដោះស្រាយគ្នា។ តែមិនត្រូវរ៉ូវគ្នា ព្រោះភាគីទាំង២ អះអាង យកត្រូវរៀងៗខ្លួន។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានជួយសម្របសម្រួល ក្នុងហេតុការណ៍នោះ តែនៅតែមិនត្រូវគ្នា។បន្តិចក្រោយមក ភាគីខាងរថយន្ត HILUX VIGO មិនចង់វែងឆ្ងាយ ក៏សុំស្មើគ្នា ដោយយករថយន្ត ទៅជួសជុលរៀងៗខ្លួន។

តែភាគីខាងរថយន្តមន្ត្រីជាប់កិច្ចសន្យា មិនព្រម និងបានទាមទារឲ្យខាងរថយន្ត HILUX VIGO សងខ្លួន។ តែខាងរថយន្តហ៊ីលុច មិនព្រមសងទេ ទើបរថយន្តទាំងពីរគ្រឿង ត្រូវសមត្ថកិច្ចជំនាញវាស់វែង អូសយកទៅរក្សាទុកបណ្តោះអាសន្ន នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយ នៅពេលក្រោយបន្តទៀត៕

ដកស្រង់ពី៖កោះសន្តិភាព