Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡានបើកបញ្ច្រាសផ្លូវ បុកម៉ូតូ ស្លាប់ប្តី ប្រពន្ធរបួសធ្ងន់

  • បោះពុម្ព

រាជធានីភ្នំពេញ៖ រថយន្ត LEXUS LX450 មួយគ្រឿង បើកបរបញ្រ្ចាសទិសដៅចរាចរណ៍ ឬបើកបញ្ច្រាសផ្លូវ ទៅម៉ូតូហុងដាឌ្រីមមួយគ្រឿង ជិះ ២នាក់ប្តីប្រពន្ធ បណ្ដាលឲ្យប្តីស្លាប់ រីឯប្រពន្ធ រងរបួសធ្ងន់ ត្រូវបានរថយន្តឯកជន ដឹកយកទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨ និង ៤០នាទីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

រថយន្តបង្កម៉ាក LEXUSLX450 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2I-7318 បើកបរក្នុងទិសដៅពីត្បូងទៅជើង បញ្រ្ចាសចរាចរណ៍ ក្នុងល្បឿនយ៉ាងលឿន។ ចំណែកម៉ូតូជនរងគ្រោះ ម៉ាកហុងដាឌ្រីម ស៊េរី ឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1R-7396 បើកបរ ក្នុងទិសដៅពីជើងទៅត្បូង ជិះគ្នាពីរនាក់ប្ដីប្រពន្ធ ក្នុងល្បឿនមធ្យម ក្នុងទិសដៅពីជើងទៅត្បូង។ សពជនរងគ្រោះ មានឈ្មោះ សុន ណង់ ភេទប្រុស អាយុ ៣៦ឆ្នាំ មានស្រុកកំណើតនៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។

ចំណែកប្រពន្ធមិនបានស្គាល់ឈ្មោះ រងរបួសធ្ងន់។ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូជនរងគ្រោះបើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនមធ្យមជិះគ្នាពីរនាក់ប្តីប្រពន្ធ លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក LEXUS LX450 ពណ៌ទឹកមាស បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនដោយបើកបញ្រ្ចាសទិសដៅចរាចរណ៍ ទៅបុកម៉ូតូជនរងគ្រោះពេញទំហឹង អូសម៉ូតូជាប់ពីមុខរថយន្ត។

ចំណែកជនរងគ្រោះជាប្តីខ្ទាតបោកទៅនឹងផ្លូវស្លាប់ភ្លាមៗ។ រីឯប្រពន្ធរងរបួសធ្ងន់។ បន្ទាប់ពីកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅអន្តរាគមន៍ការពារនៅកន្លែងកើតហេតុ ដើម្បីកុំអោយប្រជាពលរដ្ឋ វាយទៅលើតៃកុងរថយន្តបង្ក។ សមត្ថកិច្ចបាននាំខ្លួនតៃកុងរថយន្តបង្ក ចេញពីកន្លែងកើតហេតុ យកទៅប៉ុស្តិ៍រដ្ឋបាលចោមចៅទី២ ទុកប្រគល់អោយទៅផ្នែកជំនាញ។

អ្វីដែលគួរឲ្យសង្វេគពេលសាច់ញាតិក្រុមគ្រួសាររបស់ជនរងគ្រោះ បានមកដល់កន្លែងកើតហេតុ គឺបានស្រែកទ្រហ៊ោយំយ៉ាងខ្លាំងអាណិតស្រណោះសព ដែលស្លាប់ចោលប្រពន្ធ និងកូនទាំងវ័យក្មេង។ ក្រោយពេលកើតហេតុ ផ្នែកជំនាញចរាចរណ៍រាជធានីភ្នំពេញ បានចុះទៅវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុក រង់ចាំការដោះស្រាយនៅថ្ងៃក្រោយ៕

ដកស្រង់ពី៖កោះសន្តិភាព