Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចោរកាច់កម៉ូតូឆ្លងខេត្ត ២នាក់ អស់លក្ខណ៍ នៅព្រៃកប្បាស

  • បោះពុម្ព

តាកែវ៖ ជនសង្ស័យចំនួន ២នាក់ ត្រូវបាននគរបាលស្រុកព្រៃកប្បាស ស្ទាក់ផ្លូវឃាត់ខ្លួនបាន រួចកសាងសំណុំរឿង បញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនបន្តទៅសាលាដំបូងខេត្ត កាត់ទោសទៅតាមច្បាប់។ជនសង្ស័យទាំង ២នាក់នេះ ជាក្រុមជនសង្ស័យឆ្លងដែនពីខេត្តផ្សេង មកលួចកាច់សោរកម៉ូតូ បានសម្រេចហើយ តែរត់មិនរួច ក៏ត្រូវនគរបាលស្រុកព្រៃកប្បាស ស្ទាក់ចាប់ខ្លួនបាន រួមជាមួយវត្ថុតាងជាក់ស្តែង។

ហេតុការណ៍ចោរជើងឆើត ឆ្លងដែន មកលួចកាច់សោរកម៉ូតូនេះ បានកើតឡើង កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៩ និង ៥នាទីព្រឹក នៅចំណុចព្រែក៣៧ ស្ថិតក្នុងភូមិក្រាំង ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានអោយដឹងថា ជនសង្ស័យទាំង ០២នាក់ ដែលត្រូវចាប់ខ្លួននោះ មាន ១/ឈ្មោះ ហ៊ិន ថន ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នស្នាក់នៅម្តុំផ្សារទួលពង្រ រាជធានីភ្នំពេញ ២/ ឈ្មោះ សូ តុល ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិរមាសឈ ឃុំគោកចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ជនសង្ស័យទាំង ០២នាក់ខាងលើ បានលួចកាច់កម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ តាកែវ 1R-6649 ជារបស់ជនរងគ្រោះឈ្មោះ ញ៉េប កុយ ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

លោកអធិការនគរបាលស្រុក បានបន្តទៀតថា ជនសង្ស័យទាំង ២នាក់នេះ ជាចោជើងចាស់ បានដើរលួចកាច់សោរកម៉ូតូរបស់ប្រជាពលរដ្ឋ ស្ទើរគ្រប់ទីកន្លែង។ នៅពេលលួចកាច់សោរកម៉ូតូពីជនរងគ្រោះបានសម្រេចហើយ ពួកគេតែងតែបម្លាស់ទី រត់ទៅលាក់ខ្លួន ឆ្លងចូលពីខេត្ត១ ទៅខេត្ត១ទៀត។

តែលើកនេះ បានអស់លក្ខណ៍ ត្រូវនគរបាលយើង ចាប់ខ្លួនបាន ដោយមានម៉ូតូC125 ដែលជិះធ្វើសកម្មភាព ១គ្រឿង រួមជាមួយឧបករណ៍កាច់សោរក ទុលល្វិស និងកូនសោរ សម្រាប់ដោះខ្ចៅម៉ូតូជាច្រើនទៀត។

នៅចំពោះនគរបាលខេត្តតាកែវ ជនសង្ស័យ បានសារភាពថា ពួកគេពិតជាបានលួចកាច់សោរក យកម៉ូតូគេពិតប្រាកដមែន ដោយពួកគេ បានដើរលួចកាច់សោរក យកម៉ូតូរបស់គេ បានច្រើនគ្រឿង។ ប៉ូលិសបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅសាលាដំបូងខេត្ត ដើម្បីកាត់ទោសទៅតាមច្បាប់ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នេះ៕

ដកស្រង់ពី៖កោះសន្តិភាព