Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

៥នាក់ ជាប់ពាក់ព័ន្ធករណីលួចម៉ូតូ នៅក្រុងសៀមរាប

  • បោះពុម្ព

ខេត្តសៀមរាប៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប រួមសហការជាមួយកម្លាំងនគរបាលក្រុងសៀមរាប នគរបាលស្រុកសូទ្រនិគម និងនគរបាលស្រុកវ៉ារិន បានចុះបង្ក្រាបក្រុមជនសង្ស័យ ក្នុងករណីលួចម៉ូតូដ៏សកម្ម នៅក្នុងខេត្តសៀមរាប។

ប៉ូលិសបានដកហូតម៉ូតូល្មើសច្បាប់ ចំនួន៦ គ្រឿង។ ប្រតិបត្តិការនេះ បានធ្វើឡើង នៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅក្នុងស្រុកចំនួន ៣ គឺ ស្រុកសូទ្រនិគម, ស្រុកវ៉ារិន និងក្រុងសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ខាននគរបាលខេត្តសៀមរាប បានមានប្រសាសន៍ថា នៅក្នុងការចុះបង្ក្រាបនោះ ដឹកនាំដោយលោកវរសេនីយ៍ឯកហង្ស សូផាតភីរម្យ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយនគរបាលក្រុងសៀមរាប នគរបាលស្រុកសូទ្រនិគម នគរបាលស្រុកវ៉ារិន រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី ចំនួន ៥នាក់ រួចយកមកសួរនាំនៅការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តសៀមរាប។ លោកបញ្ជាក់ថា ជនសង្ស័យ ប្រុស ស្រី ទាំង ៥នាក់ រួមមាន ទី១/ឈ្មោះ ទេព សាភាព ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ និងគោយន្ត។

ទី២/ឈ្មោះ ឈិត ស៊ីញ ភេទស្រី អាយុ ៣៩ ឆ្នាំ មុខរបរមេផ្ទះ។ ទាំង ២នាក់នេះ រស់នៅភូមិដៃអាវ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ ទី៣/ឈ្មោះ វ៉ាន់ សឿម ហៅ វ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរជាងធ្វើសោរ បច្ចុប្បន្នស្នាក់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

ជនសង្ស័យទាំង ០៣នាក់នេះ ពាក់ព័ន្ធករណីទទួលផលចោរកម្ម។ ទី៤/ ឈ្មោះ វឿន លន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន នៅភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ពាក់ព័ន្ធករណីបទអំពើលួច (ម៉ូតូ)។ ទី៥.ឈ្មោះ ឆុន បារាំង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប។

លោកបន្ថែមថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៩ និង ៣០នាទីព្រឹក នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការសង្ស័យ ទៅលើជនសង្ស័យ ឈ្មោះ វ៉ាន់ សឿម ហៅ វ៉ា ដែលប្រើប្រាស់ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ សៀមរាប 1I-7209 លេខតួ និងលេខម៉ាស៊ីន 8545 792 គ្មានអាវទាំងសងខាង។

ដោយឃើញថា ម៉ូតូមានការខុសប្រក្រតី សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យឈ្មោះ វ៉ាន់ សឿម ហៅ វ៉ា យកមកធ្វើការសួរនាំ។ ក្រោយពីការសួរ ជនសង្ស័យរូបនេះ បានឆ្លើយសារភាពថា រូបគេបានទិញម៉ូតូមួយគ្រឿងនេះ ពីឈ្មោះ ឈិត ស៊ីញ។

បន្ទាប់មក នៅថ្ងៃទី១៩ ខែឆ្នាំដដែល កម្លាំងនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប សហការជាមួយកម្លាំងនគរបាលព្រហ្ម ទណ្ឌកម្រិតស្រាល ខេត្តសៀមរាប និងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកវ៉ារិន បានចុះទៅដល់មូលដ្ឋានជនសង្ស័យ ឈ្មោះ ឈិត ស៊ិញ និងជនសង្ស័យឈ្មោះ ទេព សាភាព ដែលត្រូវជាប្ដី នាំយកមកសាកសួរ ហើយជនសង្ស័យ ក៏បានសារភាពថា ម៉ូតូមួយគ្រឿងខាងលើនេះ រូបគេពិតជាបានលក់ឱ្យឈ្មោះ វ៉ាន់.សឿម ហៅវ៉ា ពិតប្រាកដមែន ដោយម៉ូតូមួយគ្រឿងនេះ គេបានទិញពីឈ្មោះ ទី ណាក់ (ទី ណាក់ ត្រូវបាននគរបាលខេត្តសៀមរាប ចាប់ខ្លួន កាលពីថ្ងៃ២៥វិច្ឆិកា ២០២០ ពីបទអំពើលួចម៉ូតូ) ហៅ ឡូញ ភេទ ប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប និងឈ្មោះ វឿន លន ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ជាអ្នកយកមកលក់ឲ្យខ្លួន ដោយគ្មានឯកសារសម្គាល់យានយន្តទេ គឺរូបខ្លួនបានទិញក្នុងតម្លៃ ២០០ដុល្លារ។

ជនសង្ស័យពីរនាក់ប្ដីប្រពន្ធរូបនេះ បានឆ្លើយសារភាពបន្ថែមទៀតថា កន្លងមក រូបខ្លួនធ្លាប់បានទិញម៉ូតូពីឈ្មោះ ទី ណាក់ ហៅ ឡូញ និងឈ្មោះ វឿន លន ចំនួន ៦គ្រឿងផ្សេងទៀត ដែលមានម៉ាកហុងដាឌ្រីម ចំនួន ៥ គ្រឿង និងម៉ាក់ស៊ុយស៊ូគីនិចចំនួន ១គ្រឿង។ រូបខ្លួនបានលក់ម៉ូតូទាំងនោះ ឲ្យទៅប្រជាពលរដ្ឋនៅតំបន់នោះ អស់ទៅហើយ។ បន្ទាប់មក ប៉ូលិសបានស្រាវជ្រាវ និងដកហូតម៉ូតូទាំង ៦គ្រឿងខាងលើ បានមកវិញ។ លោកបន្ថែមថា ចំពោះម៉ូតូ ដែលបានដកហូតខាងលើ គឺមានម៉ូតូចំនួន ៤គ្រឿង ដែលមានបណ្តឹងប្រជាពលរដ្ឋ។

លុះមកដល់ថ្ងៃទី១៨ ខែឆ្នាំដដែល បាននាំខ្លួនជនសង្ស័យឈ្មោះ វឿន លន មកសួរនាំ។ ក្រោយពីការសួរនាំ ជនសង្ស័យរូបនេះ បានឆ្លើយសារភាពថា រូបគេពិតជាបានចូលរួមបើកម៉ូតូឌុបឈ្មោះ ទី ណាក់ ហៅ ឡូញ ទៅលួចម៉ូតូរបស់ប្រជាពលរដ្ឋពិតប្រាកដមែន។ ជនសង្ស័យ ប្រុសស្រីទាំង ៥នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលជំនាញនៃខេត្តសៀមរាប បានឃាត់ខ្លួន បញ្ជូនទៅសាលាដំបូង ចាត់ការបន្តតាមផ្លូវច្បាប់ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ៕

ដកស្រង់ពី៖កោះសន្តិភាព