Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួនម្នាក់ ដកហូតថ្នាំញៀន ១៥កញ្ចប់តូច នៅសង្កាត់​ច្បារអំពៅ២

  • បោះពុម្ព

រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀន ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ឃាត់ខ្លួន បាននៅចំណុចផ្លូវលំ ក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ២០ និង០០នាទី យប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។

ជនសង្ស័យមានឈ្មោះ ស៊ីម ទន អាយុ២៥ឆ្នាំ មានមុខរបរ និងទីលំនៅ មិនពិតប្រាកដ។ នាយប៉ុស្តិ៍នគរបាលច្បារអំពៅទី២ លោកវរសេនីយ៍ត្រី អ៊ុំ រតនា អោយដឹងថា នៅមុនការឃាត់ខ្លួន កម្លាំងនគរបាល បានពង្រាយកម្លាំង ក្នុងមូលដ្ឋាន ដើម្បីល្បាតពួនស្ទាក់ ការពារសន្តិសុខសុវត្ថិភាព ជូនពលរដ្ឋ ក្នុងមូលដ្ឋាន។

លុះខណៈល្បាតដល់ចំណុចខាងលើ បានប្រទះឃើញ ជនសង្ស័យម្នាក់ខាងលើ មើលទៅគួរអោយសង្ស័យ ទើបសុំពិនិត្យឆែកឆេរ ក៏ប្រទះឃើញមានថ្នាំញៀនក្រាមសថ្លា ឬហៅថា ម៉ាទឹកកក ១៥កញ្ចប់តូច ក៏សម្រេចឃាត់ខ្លួនតែម្តង។ ជនសង្ស័យ ត្រូវឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ រង់ចាំកសាងសំណុំរឿង បញ្ចូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព