Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្ទុះអាវុធរបួសចិនម្នាក់ ផ្អើលទាំងយប់ នៅប៉ោយប៉ែត

  • បោះពុម្ព

បន្ទាយមានជ័យ៖ បុរសជនជាតិចិនម្នាក់ រងរបួសស្រាល ដោយសាការផ្ទុះអាវុធ កាលពីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅផ្លូវដើមពុទ្រ្ទា ជិតទឹកដីកាស៊ីណូ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត។ជនរងគ្រោះ គេមិនស្គាល់អត្តសញ្ញាណទេ គឺដឹងត្រឹមថា ជាជនជាតិចិន បើកហាងលក់បង្កងអាំង នៅចំណុចកើតហេតុ។

ជនរងគ្រោះ របួសកខាងស្តាំ ដោយស្នាមរបួសនេះ ត្រូវសមត្ថកិច្ចអះអាងថាអាចជាបំណែកកញ្ចក់ ដែលខ្មាន់កំភ្លើង ផ្ទុះគ្រាប់ ផ្លាតត្រូវ និងមិនមែនរបួស ដោយសាត្រូវគ្រាប់កាំភ្លើងទេ។ ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានគេដឹកទៅលាងរបួស នៅគ្លីនិកមួយកន្លែង ក្នុងភូមិកើតហេតុ។គេមិនដឹងពីមូលហេតុនៃកាផ្ទុះអាវុធនោះទេ ដោយប្រភពខ្លះថា អាចជាជម្លោះជនជាតិចិន និងជនជាតិថៃ។

ជុំវិញករណីខាងលើ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ប្រាប់ថា លោកទទួលបានព័ត៌មាននេះដែរ។ ប៉ុន្តែកំពុងស្រាវជ្រាវនៅឡើយ។ ដោយឡែក លោក ស សុភក្ត្រា ប្រធានស្នាក់ការសន្តិសុខ៥៦៨ នៃកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ប្រាប់តាមទូរស័ព្ទថា ករណីខាងលើ ពិតជាកើតមានមែន។ លោកបន្តថា តាមពិត ជនរងគ្រោះមិនមែនរងរបួសដោយសារត្រូវគ្រាប់កាំភ្លើងទេ អាចជាបំណែកកញ្ចក់ ដែលជនដៃដល់ផ្ទុះអាវុធផ្លាតត្រូវ។

មន្ត្រីអាវុធហត្ថខាងលើបន្តទៀតថា មកដល់រសៀលថ្ងៃទី២២ធ្នូនេះ មិនទាន់មានតម្រុយពីជនសង្ស័យ ដែលផ្ទុះអាវុធនៅឡើយទេ ហើយក៏មិនទាន់ដឹងថា ជនបង្កជានរណាឲ្យពិតប្រាកដនោះដែរ។

ប៉ុន្តែលោកបញ្ជាក់ថា នៅម៉ោងប្រហែល ៤ទាបភ្លឺ ព្រឹកថ្ងៃទី២២ធ្នូ សមត្ថកិច្ចរកឃើញរថយន្តម៉ាកអូឌី ១គ្រឿង គេបើកយកទៅប្លុងចោល នៅបុរីសានស៊ានហូ ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល សង្ស័យជារថយន្តជនបង្ក៕

ដកស្រង់ពី៖កោះសន្តិភាព