Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចោរ​​​ស្លុយ​ចូល​អន្ទាក់​​ប៉ូលិស​ហើយ​!

  • បោះពុម្ព

ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ឃាត់ខ្លួនកាលពីយប់ថ្ងៃទី២៣ ធ្នូ ក្រោយពីផ្លោះរបងចូលលួចទ្រព្យសម្បត្តិនៅក្នុងផ្ទះគេ កាលពី០២ថ្ងៃមុន នៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ហើយថែមទាំងដកហូតបានវត្ថុតាងមួយចំនួនផង។

ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល លោក ឈឿង គឹមសុង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ន ស៊ីណាត ហៅ រាម អាយុ២៩ឆ្នាំ នៅភូមិវត្តរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។ លោកបានបញ្ជាក់ថា ជននេះ ត្រូវបានឃាត់ខ្លួន ក្រោយពីស្រាវជ្រាវរកឃើញថា មានជាប់ពាក់ព័ន្ធនឹងការផ្លោះរបងចូលលួច លួចទ្រព្យសម្បត្តិនៅផ្ទះគេ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២១ ធ្នូ នៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ដែលម្ចាស់ផ្ទះឈ្មោះ អន សំផន ប្រុសអាយុ៣៣ឆ្នាំ (ជនរងគ្រោះ)។

យោងតាមរបាយការណ៏ព្រឹត្តិហេតុរបស់សមត្ថកិច្ច បានឲ្យដឹងថា ទ្រព្យសម្បត្តិដែលលោកចោរចិត្តស្លុយលួចយកទៅមានដូចជា ទូរស័ព្ទដៃចំនួន០៣គ្រឿង ម៉ូតទ័រស្វានធំចំនួន០១គ្រឿង ម៉ូទ័រកាត់ការ៉ូចំនួន០១គ្រឿង ខ្សែភ្លើងអំហំ ២.៥ ម.ម ប្រវែង៣០ម៉ កាបូបស្ពាយ០១ និង មួកសុវត្ថិភាព១។

របាយការណ៏ដដែលបានបញ្ជាក់ថា ជនដៃដល់ឈ្មោះ អន សំផន នេះបានផ្លោះរបងផ្ទះជនរងគ្រោះ ចូលលួចទ្រព្យជនរងគ្រោះ ខណៈក្រុមគ្រួសារកំពុងដេកលក់ តែក្រោយពីជនរងគ្រោះដាក់បណ្ដឹងបាន០២ថ្ងៃ ទើបមន្ត្រីជំនាញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន។លោកឈឿង គឹមសុង បានបញ្ជាក់ថា ពេលនេះមន្ត្រីការិយាល័យជំនាញ កំពូងសួរនាំជនសង្ស័យ ហើយក៏កំពុងចុះដកហូតវត្ថុតាងនានា ដែលជននេះបានលួចយកទៅលាក់ទុកនៅក្នុងផ្ទះរបស់ខ្លួន។ លោកបានបន្ថែមថា ពេលនេះកម្លាំងជំនាញដកហូតបានវត្តុតាងមួយចំនួនហើយ ហើយក៏កំពុងកសាងសំណុំរឿងបញ្ជូនជននេះទៅតុលាការផងដែរ៕

ដកស្រង់ពី៖កោះសន្តិភាព