Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តាម​ចាប់​បុរស​ម្ចាស់​កាំភ្លើង​ផ្ដល់​ឲ្យ​បក្ខពួក​បាញ់​សម្លាប់​សន្ដិសុខ​ក្រុមហ៊ុន សូ ងួ​ន

  • បោះពុម្ព

ខេត្តកំពត ៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រគល់ ជនសង្ស័យម្នាក់ជូនស្នងការដ្ឋាននគរបាលខេត្តកំពត ដែលជនសង្ស័យរូបនេះ ជាម្ចាស់កាំភ្លើង ដែលផ្ដល់ឲ្យបក្ខពួក បាញ់សន្ដិសុខក្រុមហ៊ុន សូ ងួន ស្លាប់និងរបួសនៅខេត្តកំពត ។

ជនសង្ស័យជាម្ចាស់កាំភ្លើងនេះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ នៅខេត្តពោធិ៍សាត់ ដោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ខេង ម៉េងឈាង សហការជាមួយកម្លាំងនគរបាលខេត្តពោធិ៍សាត់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែន ដែលមានការសម្របសម្រួលពីតំណាងអយ្យការផងដែរ ។

ប្រតិបត្តិការនេះ ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពត លើជនត្រូវចោទឈ្មោះ ហេង យ៉ុង ភេទប្រុស អាយុ៥៧ឆ្នាំ ។ សូមរម្លឹកថា ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនឧកញ៉ា សូ ងួន នៅឃុំត្រពាំងផ្លាំង ស្រុកឈូក ខេត្ដកំពត រហូតឈានដល់ការប៉ះទង្កិចគ្នាមួយប្រាវ រវាងពលរដ្ឋ និងសន្ដិសុខក្រុមហ៊ុន នៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី១៨ វិច្ឆិកា ២០២០ ។

ក្នុងការប៉ះទង្កិចគ្នានេះ ប្រជាពលរដ្ឋបានប្រើប្រាស់កាំភ្លើងអាកា និងកាំភ្លើងស្នប់កែច្នៃ បាញ់បណ្ដាលឲ្យសន្ដិសុខម្នាក់ស្លាប់ នៅកន្លែងកើតហេតុ និងម្នាក់រងរបួសធ្ងន់ ។ ជនរងគ្រោះក្នុងហេតុការណ៍នោះរួមមាន ទី១ ឈ្មោះ នួន ភ័ក្ត្រា អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅខេត្តស្វាយរៀង រងរបួសត្រង់ក្រោមក្លៀក ស្លាប់នៅកន្លែងកើតហេតុ និងទី២ ឈ្មោះ ផន ដា អាយុ៣១ឆ្នាំ មានស្រុកសំពៅមាស ខេត្តពោធិ៍សាត់ (របួសធ្ងន់) បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ៕

ដកស្រង់ពី៖កោះសន្តិភាព