Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង​រួម​នឹង​ទ្រព្យសម្បត្តិ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​បំផ្លាញ​គ្មាន​សល់

  • បោះពុម្ព

ខេត្តសៀមរាប ៖ អគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយខ្នងរួមនឹងទ្រព្យសម្បត្តិ ត្រូវបានបំផ្លាញអស់ទាំងស្រុងបង្កការភ្ញាក់ផ្អើលពេញភូមិ ដល់សមត្ថកិច្ច។ ហេតុការណ៍ឆេះផ្ទះពលរដ្ឋបានកើតឡើង នៅវេលាម៉ោង០៣រសៀលថ្ងៃ ទី២៣ ខែធ្នូ ឆ្នាំ២០២០ស្ថិតនៅចំណុចភូមិ ព្រៃក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

បើតាមការបញ្ជាក់បានឱ្យដឹងពីលោក ស៊ិន ចាន់ថុល អភិបាលស្រុកពួកថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ សៅ កុសល ភេទស្រី អាយុ៤៤ឆ្នាំ (ប្រពន្ធ) និងប្ដីឈ្មោះ សេង មេត អាយុ៥៧ឆ្នាំ ជាកសិករ។

ករណីនេះបណ្ដាលឱ្យឆេះផ្ទះ១ខ្នងទាំងស្រុង ទំហំ៤ម៉ែត្រ × ៦ម៉ែត្រ ក្រាលក្ដារ ជញ្ជាំងក្ដារ ប្រក់ស័ង្កសី កម្ពស់ពីដីទៅក្ដារក្រាល ២,៥០ម៉ែត្រ។ ហើយឆេះអស់រួមមាន៖ ស្រូវ ៨ការ៉ុងធំ ទម្ងន់៨០០គីឡូក្រាម,អង្ករ ៧០គីឡូក្រាម, ប្រាក់ចំនួន ២០ម៉ឺនរៀល, កង់ចំនួន ២គ្រឿង, ទូរទស្សន៍១គ្រឿង និងសម្ភារ ខោអាវ ពូក ចានឆ្នាំងមួយចំនួនផងដែរ។ បើតាមការអះអាងរបស់ម្ចាស់ផ្ទះ បានប្រាប់សមត្ថកិច្ចយើងថា មូលហេតុ៖បណ្ដាលមកពីទុសេខ្សែភ្លើងត្រង់ចំណុចបារ៉ែតភ្លើងឆេះ ហើយពួកគាត់ស្រែកហៅគ្នីគ្នាពន្លត់ភ្លើងមិនឈ្នះ ទើបដល់សមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គិភ័យមក ប៉ុន្តែមកមិនទាន់ដោយសាររថយន្តចូលមកមិនដល់។

លោកបានបញ្ជាក់ថា ដោយមានការជួយអន្តរាគមន៍ ពីឡានទឹករបស់អធិការដ្ឋាន ប៉ុន្តែចូលមិនដល់ដោយផ្លូវចង្អៀត មានចម្ងាយ២៥០ម៉ែត្រ ក្នុងនោះមានការជួយអន្ដាគមន៍ពីកងកម្លាំង និងប្រជាពលរដ្ឋ ដោយប្រើម៉ូទ័របាញ់ និងដោយដៃផងដែរ៕

ដកស្រង់ពី៖កោះសន្តិភាព