Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់មុខសញ្ញាជួញដូរថ្នាំញៀន ៤នាក់ ក្នុងចំណោម ៥នាក់

  • បោះពុម្ព

មណ្ឌលគិរី៖ លោក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានឲ្យដឹងថា កម្លាំងផ្នែកជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀន និងសម្របសម្រួលពីលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះបង្រ្កាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិដើមស្រល់ និងភូមិអូរស្ពាន ស្ថិតនៅក្នុងសង្កាត់សុខដុម និងសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៤នាក់ និងរត់គេចខ្លួនម្នាក់ ដូចខាងក្រោម៖ ១.ឈ្មោះ ឡេង ភារុណ ហៅ អ៊ួយ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដោះក្រមុំ តែសង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

២.ឈ្មោះ អុត សំអាត ហៅ ធា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

៣.ឈ្មោះ កែវ ពៅវល័ក្ខ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិដោះក្រមុំ តែសង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ៤.ឈ្មោះ ហ៊ុន ហ៊ួរ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ចំណែកឈ្មោះ លី ផល្លា ភេទប្រុស មានទីលំនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានរត់គេចខ្លួន។

សមត្ថកិច្ច បានដកហូតវត្ថុតាង រួមមាន៖ ១.សារធាតុសង្ស័យជាសារធាតុញៀន មានសណ្ឋានជាក្រាមពណ៌សថ្លា ចំនួន ០៣កញ្ចប់តូច (០២កញ្ចប់តូច ០១កញ្ចប់ធំល្មម)។

២.ឧបករណ៍កែឆ្នៃសម្រាប់ជក់គ្រឿងញៀនមួយចំនួន។ ៣.ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន និង៤.សំភារៈមួយចំនួនផ្សេងទៀត។ករណីនេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងអធិការដ្ឋាននគរបាលក្រុង បានកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព