Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុម​សង្គម​ង​ងឹត​ស្ពាយ​​​​ឆ្លងដែន​ថៃ​​តែមក​ជាប់អន្ទាក់​​ប៉ូលិស​​​បាត់​​ដំបង

  • បោះពុម្ព

ខេត្តបាត់ដំបង ៖ ក្រុមឈ្មួញគ្រឿងញៀនយ៉ាងតិចចំនួន០៣នាក់ ក្នុងចំណោមបក្សពួក០៤នាក់ ដែលបានស្ពាយគ្រឿងញៀនឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិ«ប៉ោយប៉ែត» ត្រូវសមត្ថកិច្ចខេត្តបាត់ដំបង ចាប់ខ្លួននិងរឹបអូសបានគ្រឿងញៀនប្រភេទ ICE (ម៉ាទឹកកក) យ៉ាងតិច០៥គ.ក កាលពីរសៀលថ្ងៃទី២៨ ធ្នូ ខណៈក្រុមនេះកំពុងជិះម៉ូតូដឹកគ្រឿងញៀននេះទាំងការុងតាមផ្លូវលេខ១ ដល់ខាងមុខអនុវិទ្យាល័យសោហឺ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន លោក សុខ និមល បានឲ្យដឹងថា ក្រុមឈ្មួញគ្រឿងញៀនដែលកម្លាំងរបស់លោកឃាត់ខ្លួនចំនួន០៣នាក់មាន ១-ឈ្មោះ ទូច សារុំ អាយុ៥៩ឆ្នាំ រស់នៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តមានជ័យ ២-ឈ្មោះ សន សារ៉ាត ហៅ ហើម រម្យ អាយុ៣៥ឆ្នាំ រស់នៅភូមិកូវ ឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ និង៣-ឈ្មោះ ហ៊ាង ហួយ អាយុ៤៧ឆ្នាំ រស់នៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តមានជ័យ តែបក្សពួកម្នាក់ទៀតជាស្ត្រី ដែលធ្វើដំណើរផ្សេងគ្នាបានគេចខ្លួន។

លោក សុខ និមល បានបញ្ជាក់ថា ក្រុមឈ្មួញគ្រឿងញៀននេះ ត្រូវបានកម្លាំងរបស់លោកចុះបង្ក្រាបនៅពេលពួកគេកំពុងធ្វើដំណើរតាមផ្លូវ ចូលដល់ក្រុងបាត់ដំបង ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការខេត្ត លោកស្នងការរងទទួលផែន និងលោកព្រះរាជអាជ្ញាផង។

លោកបានបន្ថែមថា ក្នុងកិច្ចប្រតិបត្តិការនោះ ជន០២នាក់បានជិះម៉ូតូដឹកគ្រឿងញៀនដែលច្រកក្នុងការុង រីឯម្នាក់យោងតាមរបាយការណ៍របស់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការខេត្ត បានឲ្យដឹងថា ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ខាងលើនេះ មន្ត្រីជំនាញរឹបអូសបាននូវវត្ថុតាងគ្រឿងញៀនជាច្រើន ដែលជនទាំង០៣នាក់ដឹកជញ្ជូនតាមម៉ូតូ ។

វត្ថុតាងទាំងនោះ មានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ICE ( ម៉ាទឹកកក) ចំនួន០៥កញ្ចប់ធំ មានទម្ងន់០៥គ.ក ដែលក្រុមនេះច្រកក្នុងការុង និង វត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។

បើតាមចម្លើយរបស់ក្រុមសង្គមងងិតនេះ ដែលសមត្ថកិច្ចបានស្រង់សំដីថា ពួកគេបានដឹកជញ្ជូនថ្នាំញៀនទាំងការុងនេះឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមច្រកអន្តរជាតិ «ប៉ោយប៉ែត» ខេត្តបន្ទាយមានជ័យ។ ក្រុមនេះ បានសារភាពទៀតថា គោលដៅនៃការដោះដូរគ្រឿងញៀនញៀននេះ គឺ ខេត្តបាត់ដំបង តែពេលចូលដល់ក្នុងក្រុងបាត់ដំបង ក៏ត្រូវសមត្ថកិច្ចស្ទាក់ចាប់ខ្លួនបានទាំងសម្បុក និង វត្ថុតាងទាំងអស់តែម្ដង។

លោក សុខ និមល បានប្រាប់ថា បើតាមចម្លើយបឋម ជនសង្ស័យបានអះអាងថា គ្រឿងញៀនដ៏សន្ធឹកសន្ធាប់នេះ មានប្រភពដំបូងនាំពីប្រទេសឡាវ រួចចូលប្រទេសថៃ និង បានចូលមកប្រទេសកម្ពុជា។

ប៉ុន្តែនៅពេលកម្លាំងជំនាញកំណត់បាននូវមុខសញ្ញាក្រុមឈ្មួញគ្រឿងញៀននេះ ដែលបានដឹកជញ្ជូនគ្រឿងញៀនទាំងការុងនេះ បង្ហូសមកដល់ខេត្តបាត់ដំបង ទើបលោកស្នងការខេត្ត លោកស្នងការរងទទូលផែន និង មានការចូលរួមសហការផ្ទាល់ពីលោកព្រះរាជអាជ្ញាផង ចេញបញ្ជាឲ្យកម្លាំងការិយាល័យរបស់លោកចុះបង្ក្រាបបានទាំងមនុស្ស រឹបអូសបានទាំងគ្រឿងញៀនតែម្ដង។ ពេលនេះ មន្ត្រីជំនាញ កំពុងសួរនាំជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនពួកគេទៅកាន់តុលាការហើយ ៕

ដកស្រង់ពី៖កោះសន្តិភាព