Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​វ័យ​៥៩​ឆ្នាំ​ម្នាក់​ជា​អ្នក​សម្អាត​នៅ​សាលាក្រុង​បា​វិត ធ្លាក់​ពីលើ​ម៉ូតូ​ស្លាប់​សង្ស័យ​ខ្យល់គ

  • បោះពុម្ព

ខេត្តស្វាយរៀង ៖ មានករណីភ្ញាក់ផ្អើលទាំងព្រឹកនៅសាលក្រុងបាវិតដោយបុរសម្នាក់ឈ្មោះ ញ៉ឹក មុន្នីភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរអ្នកសម្អាតអនាម័យនៅសាលាក្រុងបាវិតបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈកំពុងអង្គុយនៅលើម៉ូតូខាងមុខអគារសាលាក្រុង ស្រាប់តែប្រកាច់ធ្លាក់ពីលើម៉ូតូបោកក្បាលមកក្រោយបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។

ករណីអ្នកអនាម័យប្រកាច់ស្លាប់នេះកើតឡើងនៅវេលាម៉ាង៩ព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នៅខាងមុខអគារសាលាក្រុងបាវិត ស្ថិតនៅភូមិតាបិបសង្កាត់បាវិត ក្រុងបាវិត។បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ញ៉ឹកមុន្នី ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរជាអ្នកបោសសម្អាត ធ្វើអនាម័យនៅសាលាក្រុងបាវិត មានទីលំនៅភូមិថ្នល់កែងសង្កាត់ច្រកម្ទេស ក្រុងបាវិត។

ប្រភពសាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះ មានប្រវត្តិជំងឺសួត រ៉ាំរ៉ៃ ហើយបានកំពុងប្រថ្នាំព្យាបាល ហើយនៅព្រឹកថ្ងៃកើតហេតុគឺ ទៅសាលាក្រុងដើម្បីបើកប្រាក់ខែ ក្រោយពីបានចាំបើកប្រាក់ខែនោះគឺបានធ្វើការសម្អាត បន្ទប់ធ្វើការក្នុងសាលាក្រុង រួចដើរប្រមូលសម្រាម និងសម្បកកំប៉ុងអេតចាយក្នុងបរវេនសាលាក្រុងរួចទំនងអស់កម្លាំងក៏សម្រាកទៅអង្គុយនៅលើម៉ូតូ មួយសន្ទុះស្រាប់តែដួលផ្ងារក្រោយធ្លាក់បោកក្បាលមកលើដី បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។

បន្ទាប់មកសមត្ថកិច្ចបានរាយការណ៍មកលោកស្នងការនៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀងដើម្បីចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យលទ្ធផលក្រុមគ្រូពេទ្យបានធ្វើការសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយខ្យល់គគាំងបេះដូងស្លាប់។

ក្រោយពីពិនិត្យ និងធ្វើកោសល្យវិច្ច័យរួចក៏បានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ បើតាមមន្ត្រីសាលាក្រុងបាវិតម្នាក់បានឲ្យដឹងថា ជនរងគ្រោះ ជាកម្មករអនាម័យរបស់តំបន់សេដ្ឋកិច្ចពិសេសមេនហាតធេនឲ្យមកជួយធ្វើការអនាម័យនៅសាលាក្រុងបាវិត ហើយគាត់បានសម្រាកទៅព្យាបាលជំងឺមួយរយៈហើយ ទើបតែព្រឹកកើតហេតុបានមកបើកប្រាក់ខែ និងឆ្លៀតសម្អាត សាលាក្រុងរួចដើររើសសម្បកកំប៉ុងរួចអង្គុយលេងនៅលើម៉ូតូស្រាប់តែដួលធ្លាក់ពីលើម៉ូតូផ្ងារក្រោយស្លាប់តែម្តង។

ប្រភពដដែលបន្តទៀតថា នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ អនុសាខាកាកបាទក្រហមក្រុងបាវិតបាននាំយកអំណោយ និងថវិការបស់លោកឣភិបាលខេត្ត ព្រមទាំងក្រុមការងារមកចូលរួមរំលែកទុក្ខគ្រួសារសពលោក ញឹក មុន្នី ស្ថិតនៅភូមិថ្នល់កែងសង្កាត់ច្រកម្ទេស ក្រុងបាវិត រួមមានសម្ភារ អង្ករ ១០០គីឡូ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកសុទ្ធ ៤យួរ និងថវិកា ១០០,០០០ រៀល ព្រមទាំងថវិកាក្រុមការងារសាលាក្រុង១,៤១០,០០០រៀល និង ២០០ដុល្លារផងដែរ៕

ដកស្រង់ពី៖កោះសន្តិភាព