Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកលេង Tik Tok ប្រើសកម្មភាព​អសីលធម៌ អាចក្លាយជាជនល្មើស ដោយមិនដឹងខ្លួន

  • បោះពុម្ព

ភ្នំពេញ៖ នៅយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នាយកដ្ឋានព័ត៌មានវិទ្យារបស់ក្រសួងមហាផ្ទៃ បានប្រកាសថា សកម្មភាពអសីលធម៌មួយចំនួន នៅលើបណ្តាញសង្គម TikTok ដូចជា បង្កើតវីដេអូបង្ហាញកាយវិការ ឬរូបភាពអាសអាភាស បង្កើតវិដែអូជាមួយកាយវិការ ឬពាក្យពេចន៍អសីលធម៌ បង្កើតវីដេអូក្នុងគោលបំណងបង្កើតព័ត៌មានក្លែងក្លាយ បង្ខូចកិត្តិយសអ្នកដទៃ ឬបង្កឲ្យមានចលាចលសង្គម គឺសកម្មទាំងនេះ អាចធ្វើឲ្យខ្លួន ក្លាយជាជនល្មើសនៃបទល្មើសណាមួយ ដោយពុំបានដឹងខ្លួន។

នាយកដ្ឋានព័ត៌មានវិទ្យា លើកឡើងថា កម្មវិធីកំសាន្ត TikTok គឺជាកម្មវិធីវីដេអូខ្លីៗ ដែលកំពុងពេញនិយមក្នុងស្រទាប់យុវវ័យកម្ពុជា។ ដើម្បីទទួលបានការទាក់ទាញអ្នកទស្សនា អ្នកប្រើប្រាស់កម្មវិធី TikTok ព្យាយាមបង្កើតនូវវីដេអូត្រាប់សម្លេង ឬការបញ្ចេញការវិការកំប្លែង។ល។ នាយកដ្ឋានព័ត៌មានវិទ្យា លើកឡើងថា កម្មវិធីកំសាន្ត TikTok គឺជាកម្មវិធីវីដេអូខ្លីៗ ដែលកំពុងពេញនិយមក្នុងស្រទាប់យុវវ័យកម្ពុជា។

ដើម្បីទទួលបានការទាក់ទាញអ្នកទស្សនា អ្នកប្រើប្រាស់កម្មវិធី TikTok ព្យាយាមបង្កើតនូវវីដេអូត្រាប់សម្លេង ឬការបញ្ចេញការវិការកំប្លែង។ល។ នាយកដ្ឋានព័ត៌មានវិទ្យា បន្ថែមថា កន្លងមក ក្រុមការងារសង្កេតឃើញថា បងប្អូនមួយចំនួនបានប្រើប្រាស់កម្មវិធីនេះ ប្រាស់ចាកពីក្រមសីលធម៌សង្គម ឬច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដូចជា៖ បង្កើតវីដេអូបង្ហាញកាយវិការ ឬរូបភាពអាសអាភាស បង្កើតវិដែអូជាមួយកាយវិការ ឬពាក្យពេចន៍អសីលធម៌ បង្កើតវីដេអូក្នុងគោលបំណងបង្កើតព័ត៌មានក្លែងក្លាយ បង្ខូចកិត្តិយសអ្នកដទៃ ឬបង្កឲ្យមានចលាចលសង្គម។

អាស្រ័យហេតុនេះ នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ប្រកាសក្រើនរំលឹកដល់អ្នកលេងកម្មវិធីបណ្តាញសង្គម TikTok មេត្តាបញ្ឈប់សកម្មភាពខុសឆ្គង ដូចបានរៀបរាប់ខាងលើ ព្រោះទង្វើទាំងនេះ អាចធ្វើឲ្យខ្លួនក្លាយជាជនល្មើសនៃបទល្មើសណាមួយ ដោយពុំបានដឹងខ្លួន៕

ដកស្រង់ពី៖កោះសន្តិភាព