Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពេលនេះ ប្រទះ​ឃើញ​ឡាន​របស់​ខ្មាន់​​កាំ​ភ្លើង​ហើយ !

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ខណៈនេះ មានការប្រទះឃើញរថយន្តមួយគ្រឿង ដែលគេអះអាងថា ជារថយន្តរបស់ខ្មាន់កាំភ្លើង នៅត្រង់ចំណុចផ្លូវលេខ៤២ (ខាងកើតភ្នំរាប) ក្នុងភូមិស្វាយឧត្តម សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ ដែលបាញ់សម្លាប់លោកនាយរងការិយាល័យកំរិតស្រាលនៃស្នងការរាជធានីភ្នំពេញ និងជាថៅកែហាងលក់បាយ កាលពីរំលងអធ្រាត្រចូលថ្ងៃទី៣០ ធ្នូ នេះ ។

តើជារឿងអ្វីពិតប្រាកដទើបឈានដកកាំភ្លើងបាញ់រះលើលោកបែបនេះ?សេចក្តីរាយការណ៍បន្តថា រថយន្តនេះបានបែកខ្ទេចផ្នែកខាងមុខ ហើយត្រូវបានគេដោះផ្លាកលេខចេញទៀតផង ដោយចតអែបកៀនផ្ទះយ៉ាងត្រឹមត្រូវតែម្តង ។

ហើយសមត្ថកិច្ចក៏កំពុងសង្ស័យមានជាប់ពាក់ព័ន្ធជាមួយម្ចាស់ផ្ទះនេះផងដែរ ។ បើតាមម្ចាស់ផ្ទះបានអះអាងប្រាប់សមត្ថកិច្ចថា កាលពីម៉ោងប្រហែល២រំលងអធ្រាត្រថ្ងៃដដែល គាត់បានធុំក្លិនឈ្ងៀមនៅជិតផ្ទះ ហើយគាត់បានចេញមកមើល ក៏ឃើញបុរសម្នាក់បានឡើងជិះម៉ូតូមួយគ្រឿងចេញទៅបាត់ហើយ ដោយទុករថយន្តចតចោលនៅទីនេះ ។

ទោះបីជាយ៉ាងណា សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ផ្ទះខាងលើនាំទៅយកសាកសួរបន្តហើយ ខណៈកំពុងមានការសង្ស័យច្រើនទៅលើម្ចាស់ផ្ទះនេះ ។ ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។

ដកស្រង់ពី៖កោះសន្តិភាព