Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រតិកម្ម​មិនពេញ​ចិត្ត​លើ​ទង្វើ​​អាជ្ញា​ធរ​​អប្សរា​​បាញ់​​ស្វា​ទម្លាក់​ពី​​​ចុង​​ឈើ

  • បោះពុម្ព

ខេត្តសៀមរាប ៖ កម្លាំងអាជ្ញាធរអប្សរានិងកម្លាំងរដ្ឋបាលព្រៃឈើបានចុះទៅប្រមូលសត្វស្វានៅតំបន់ឧទ្យានអង្គរ ដោយបានលើកឡើងថា សត្វស្វាទាំងនេះធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរ ខណៈប្រតិបត្តិការនោះកំពុងធ្វើឡើង នៅថ្ងៃទី២៩ ធ្នូ ក៏បានប៉ះទង្គិចគ្នាមូយប្រាវ រវាងអាជ្ញាធរនិងពលរដ្ឋនោះ គឺដោយសារតែអាជ្ញាធរបានបាញ់ (ខ្វះបច្ចេក ទេស) ទម្លាក់សត្វស្វាពីលើចុងឈើងាប់អស់២ក្បាល ។

ក្រុមពលរដ្ឋនិងអ្នកនិយមថតរូបសត្វស្វាបង្ហោះ ក្នុងយូធូបនៅតំបន់អង្គរប្រមាណជិត១០០នាក់ បានសម្តែងការមិនសប្បាយចិត្ត ដោយការបាញ់ប្រហារសត្វស្វាដោយខ្វះបច្ចេកទេសបែបនេះនោះទេ ។ ក្នុងករណីនេះ ពួកគាត់ស្នើឱ្យអាជ្ញាធរចាប់តែស្វាដែលកាចៗបានហើយ។

ជាងថតរូបម្នាក់នៅតំបន់អង្គរបានឱ្យដឹងថា គាត់មានការអាណិតសត្វស្វាទាំងនេះ ខ្លាំងណាស់ នៅពេលដែលឃើញអាជ្ញាធរ បានបាញ់សត្វស្វាទាំងកំរោលបែបនេះ។

លោកបន្តថា អាជ្ញាធរគួរមានអ្វីត្រងស្វាទាំងនេះ នៅពេលបាញ់ទម្លាក់ ព្រោះពេលបាញ់ធ្លាក់ពីលើចុង ឈើ បានធ្លាក់មកចំដុំថ្មបណ្តាលឱ្យងាប់អស់ចំនួន២ក្បាល។លោកបន្ថែមថា តាមពិតទៅ សត្វស្វាកាច គឺមិនមែនស្វាដែលធ្លាប់រស់នៅតំបន់អង្គរនោះទេ គឺជាស្វាដែលពលរដ្ឋយកមកប្រលែង ហើយស្វាទាំងនោះមានទម្លាប់មិនល្អដូចស្វានៅតំបន់អង្គរនោះទេ ។

លោកបន្ថែមទៀតថា បើអាជ្ញាធរចាប់ក៏ចាប់ចុះ តែក៏ត្រូវមើលថា តើជាស្វាកាចរឺជាស្វាស្លូតដែរ មិនមកចាប់តាមការនឹកឃើញនោះទេ។លោកបញ្ជាក់ថា សូមបដិសេធទាំងស្រុងចំពោះអាជ្ញាធរអប្សរា ដែលលើកឡើងថា ស្វាកាចគឺដោយសារតែក្រុមពួកគាត់អ្នកថតរូបនេះឬ ។

ផ្ទុយទៅវិញពួកគាត់តែងតែ ផ្តល់ចំណី ,ដោះអន្ទាក់និងពេលឈឺតែហៅអង្គការសត្វព្រៃមកពិនិត្យមើលផងដែរ។លោកបញ្ជាក់បន្ថែមថា កន្លងទៅក៏មានចោរលួចទាក់ស្វា ហើយពួក គាត់ក៏រាយការណ៍ជូនសមត្ថកិច្ចផងដែរ។

ចុងក្រោយនេះ លោកបានស្នើឱ្យអាជ្ញាធរចាប់សត្វស្វាកាចៗបានហើយ រីឯស្វាស្លូតគួរទុកនៅដដែល ព្រោះសត្វស្វាទាំងនេះវាបានមករស់ នៅតាំងពីដូនតា មកម្លេះ ហើយនៅក្នុងរូប ចម្លាក់ប្រាង្គប្រាសាទក៏មានឆ្លាក់ផងដែរ។ពាក់ព័ន្ធករណីនេះដែរ បើតាមផេកផ្លូវការរបស់អាជ្ញាធរអប្សរា បានឱ្យដឹងកាលពីថ្ងៃទី២៨ នេះថា ហ្វូងសត្វស្វាកាចៗមួយចំនួនដែលមានភាពសាំទៅនឹងមនុស្ស និងការផ្តល់នំចំណីដោយមនុស្ស បានប្រែពីប្រភេទសត្វព្រៃមកជាសត្វចិញ្ចឹម។

តាមរយៈនេះ សត្វស្វាទាំងនោះ នចេញចូលរកចំណីក្នុងតំបន់ប្រាសាទផងដែរ។ក្នុងការស្វែងរកចំណីនោះ សត្វស្វាបានដណ្តើមចំណីពីមនុស្ស បង្កការរំខាន និងពេល ខ្លះប៉ះពាល់ដល់ភ្ញៀវទេសចរដោយផ្ទាល់តែម្តង។ លើសពីនេះ សត្វស្វាក៏បានបង្កហានិ ភ័យដល់ប្រាង្គប្រាសាទដូចជា រុញឱ្យជ្រុះនូវថ្មប្រាសាទ និងធ្វើឱ្យខូចខាតនូវផ្ទាំងបដាព័ត៌ មានផ្សេងៗទៀតផង។

ប្រការនេះចាំបាច់ត្រូវយកចេញដើម្បីបញ្ជៀសបញ្ហាផ្សេងៗនាពេលអនាគត។ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងធ្វើការចាប់យកសត្វស្វាកាចៗទាំងនោះ ចេញពីតំបន់អង្គរទៅធ្វើចត្តាឡីស័កមុននឹងព្រលែងចូលព្រៃធម្មជាតិផ្សេងទៀតក្រៅពីឧទ្យានអង្គរ។តាមគម្រោង ការងារនេះនឹងចាប់ផ្តើមពីរសៀលថ្ងៃទី២៨ ធ្នូ ឆ្នាំ២០២០ នាប្រាសាទបា យ័ន។

ការងារនេះ មានកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ ដែលមានមន្ត្រីជំនាញក្នុងការធានាថា ការចាប់សត្វស្វាចេញពីតំបន់អង្គរមានសុវត្ថិភាពខ្ពស់។ជុំវិញករណីខាងលើនេះដែរ លោក ឡុង កុសល អ្នកនាំពាក់អាជ្ញាធរអប្សរា និង ជាប្រធានសន្តិសុខសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរាបានប្រាប់ភ្នាក់ងារកោះសន្តិភាពយើងថា នៅថ្ងៃនេះអាជ្ញាធរអប្សរា ចាប់សត្វស្វាបានចំនួន១៦ក្បាល ហើយនឹងត្រូវយកទៅធ្វើចត្តាឡីស័កសិន ទើបត្រូវយកទៅព្រលែងនៅតំបន់រមនីយដ្ឋានភ្នំតាម៉ៅ ៕

ដកស្រង់ពី់៖កោះសន្តិភាព