Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ចសង្ស័យករណីមួយ ក្រោយឃើញ​ទាំងសព និងម៉ូតូ​ក្រោមស្ពាន​

  • បោះពុម្ព

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញបាត់បង់ជីវិតក្រោមម៉ូតូនៅក្នុងទឹកប្រឡាយក្រោមស្ពាន បានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២១ នៅចំណុចស្ពានថ្មមួយកន្លែង ស្ថិតក្នុងភូមិតាឡូ ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ទាប់ពីមានការភ្ញាក់ផ្អើលខាងលើរួចមក សមត្ថកិច្ចនគរបាលបានចុះទៅពិនិត្យកន្លែងកើតហេតុ និងលើកយកសពចេញពីក្នុងទឹកជាមួយនឹងម៉ូតូ ទើបស្គាល់អត្តសញ្ញាណរបស់ជនរងគ្រោះ ។

ជនរងគ្រោះខាងលើឈ្មោះ យិន សុខឡា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិគ្រួស ឃុំរលារប្អៀរ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង ។តាមការសន្និដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងតែម្នាក់ឯង ម៉ាកហុងដាធុនសេ125 ពាក់ស្លាកលេខ កំពង់ឆ្នាំង 1E-9535 តាមបណ្តោយ ផ្លូវលំ ចេញពីភូមិព្រៃក្រោលសំដៅទៅភូមិតាឡូ លុះមកដល់កន្លែងកើតហេតុ ក៏បានជ្រុលធ្លាក់ពីលើស្ពានចូលទៅក្នុងទឹកប្រឡាយ បណ្ដាលអោយលង់បាត់បង់ជីវិតតែម្ដង ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ សមត្ថកិច្ចនៅកន្លែងកើតហេតុបានសន្និដ្ឋានថា ជនរងគ្រោះជិះម៉ូតូលឿន លុះដល់ផ្លូវកោងបត់មិនទាន់ ក៏ធ្លាក់ចូលប្រឡាយ បណ្ដាលឱ្យរងគ្រោះថ្នាក់ដល់ជីវិតបែបនេះ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះទៅឱ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដកស្រង់ពី៖កោះសន្តិភាព