Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជិះម៉ូតូ មកពីផ្ទះបងប្អូន ត្រូវចោរ​ធាក់ប្លន់ យកម៉ូតូបានសម្រេច

  • បោះពុម្ព

ភ្នំពេញ៖ ស្រី្តម្នាក់ ជិះម៉ូតូត្រឡប់មកពីផ្ទះបងប្អូន ត្រូវជនសង្ស័យ ធាក់ផ្ដួល ប្លន់យកម៉ូតូ បានសម្រេច ហើយជិះគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍ចោរប្លន់នេះ បានកើតឡើង កាលវេលាម៉ោង ៧ និង ៣០ នាទី យប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុងភូមិព្រៃល្វា ជិតវត្តព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ សេង ស្រីដេត អាយុ ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិទី៧ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ម៉ូតូរងគ្រោះ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ចាំតែស្លាក ភ្នំពេញ 5616 បើកបរក្នុងទិសដៅពីកើតទៅលិច ក្នុងគោលបំណងត្រឡប់ទៅផ្ទះជួលវិញ។ម្ចាស់ម៉ូតូ បានប្រាប់ថា នៅមុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូទៅលេងផ្ទះជួលរបស់បងនៅក្បែរផ្ទះជួលរបស់គាត់ដែរ លុះដល់ម៉ោងកើតហេតុ បានជិះម៉ូតូត្រឡប់មកផ្ទះវិញ ខណៈពេលកំពុងតែជិះសុខៗ ក៏ស្រាប់តែជនសង្ស័យ បានធ្វើសកម្មភាព ដោយជិះម៉ូតូមកជិត ហើយក៏បានធាក់ម៉ូតូរបស់គាត់ បណ្ដាលឲ្យដួល រងរបួសស្រាល បន្ទាប់ជនសង្ស័យបាននាំគ្នាលើកយកម៉ូតូគាត់ ជិះរត់គេចខ្លួន បាត់ស្រមោលពីកន្លែងកើតហេតុ។

ភ្លាមៗនោះ ជនរងគ្រោះ បានស្រែកថា ចោរៗ អោយគេជួយដែរ តែគ្មានអ្នកណា ជួយគាត់ទេ។ បន្ទាប់ពីកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលចោមចៅទី២។

ប្រភពព័ត៌មានបានបន្តទៀតថា ខណៈពេលដែលជនសង្ស័យធ្វើសកម្មភាពប្លន់ មានគ្នាចំនួន ៥នាក់ ក្នុងនោះ មានម៉ូតូចំនួន ៣គ្រឿង សុទ្ធតែម៉ាកហុងដាឌ្រីម ដោយមិនចាំស្លាកលេខ ក្នុងចំណោមនោះ មានម៉ូតូពីរគ្រឿង ជិះមានគ្នាពីរនាក់ ចំណែកម៉ូតូមួយគ្រឿងទៀតជិះតែម្នាក់ឯង ជានាក់ធាក់ម៉ូតូគាត់ អោយដួល ហើយម៉ូតូមួយគ្រឿងទៀត ជិះមានគ្នាពីរនាក់ បានចុះលើកយកម៉ូតូគាត់ ជិះគេចខ្លួនបាត់តែម្ដងទៅ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី២ បានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះ ហើយក៏ធ្វើការស្រាវជ្រាវរកមុខសញ្ញាខាងជនសង្ស័យខាងលើ ដើម្បីយកមកផ្ដន្ទាទោសទៅតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព