Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់បាន ២នាក់ និង ២នាក់ទៀត រត់រួច ក្រោយឆក់កាបូបពីនារីម្នាក់

  • បោះពុម្ព

ភ្នំពេញ៖ ជនសង្ស័យ ២នាក់ ក្នុងចំណោមគ្នា ៤នាក់ បានឆក់កាបូបពីនារីម្នាក់ បានសម្រេចហើយ តែរត់អត់រួច ត្រូវនារីរងគ្រោះ ស្រែក «ចោរៗ» បង្កឲ្យមាន ការភ្ញាក់ផ្អើលឆោឡោ និងជិះម៉ូតូបុកជនសង្ស័យ បណ្ដាលឲ្យដួល។

ខណៈនោះ ប្រជាពលរដ្ឋ និងនគរបាលប៉ុស្តិ៍សំរោងក្រោម ដេញចាប់បាន ២នាក់ រួមជាមួយម៉ូតូ ២គ្រឿង។ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នៅតាមផ្លូវបេតុងភូមិស្រែរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យខាងលើនោះ ម្នាក់ឈ្មោះ អឿន រតន: អាយុ ១៦ឆ្នាំ មានទីលំនៅភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងម្នាក់ទៀតឈ្មោះ សុ ធារ៉ា អាយុ ១៦ឆ្នាំ មានទីលំនៅភូមិ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រីឯបក្សពួក ២នាក់ទៀត គេចខ្លួនបាត់។ចំណែកស្រ្តីរងគ្រោះ ឈ្មោះ ពៅ ស្រីនិច អាយុ ២២ឆ្នាំ មានទីលំនៅភូមិត្រាចទោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ នៅក្នុងកាបូបគាត់ មានប្រាក់ប្រមាណ ១០ម៉ឺនរៀល និងទូរស័ព្ទរួមជាមួយនឹងឯកសារសំខាន់ៗជាច្រើនទៀតផងដែរ។ ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ នារីរងគ្រោះ បានជិះម៉ូតូម៉ាក ហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ១គ្រឿង ចេញពីធ្វើការរោងចក្រ នៅម្ដុំផ្សារដីហុយ ធ្វើដំណើរទៅផ្ទះ ក្នុងទិសដៅពីកើតទៅលិច។

លុះពេល ទៅដល់ត្រង់ចំណុចកើតហេតុ ក៏ស្រាប់តែមានជនសង្ស័យ ចំនួន ៤នាក់ ជិះម៉ូតូ ៣គ្រឿង តាមពីក្រោយ ហើយជនសង្ស័យ ២នាក់ បានឆក់យកកាបូបបានសម្រេច។ ខណៈនោះ ជនរងគ្រោះ ក៏បានដេញតាម និងស្រែកថា «ចោរៗ» បង្កឲ្យមាន ការភ្ញាក់ផ្អើល ហើយអ្នកដំណើរក៏បានជិះម៉ូតូបុក បណ្ដាលឲ្យជនសង្ស័យ ដែលជាអ្នកបិទគូទ ២នាក់ ដួល ទើបកម្លាំងនគរបាល និងប្រជាពលរដ្ឋ ជួយដេញតាមចាប់បាន២នាក់ នាំទៅសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមច្បាប់។ ចំណែកឯជនសង្ស័យ ២នាក់ទៀត ដែលជាអ្នកឆក់ដោយផ្ទាល់ បានយកកាបូបជិះម៉ូតូ គេចខ្លួនបាត់ស្រមោល៕