Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លិខិតបដិសេធ៖ ឃាតក ដែល​បាញ់​សម្លាប់មន្ត្រីនគរបាល មិន​មែន​ជាយោធិនទ័ពពិសេសទេ

  • បោះពុម្ព

ភ្នំពេញ៖ បញ្ជាការដ្ឋានទ័ពពិសេស បានចេញលិខិតបដិសេធ នៅយប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ដោយប្រកាសបដិសេធ និងបញ្ជាក់ថា ឃាតក ដែលបានបាញ់សម្លាប់មន្ត្រីនគរបាល ក្នុងបញ្ហាទំនាស់គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ពុំមែនជាយោធិន នៅក្នុងបញ្ជាការដ្ឋានទ័ពសេស ដែលជាអតីតកងពលតូចទ័ពពិសេសឆត្រយោង ៩១១ នោះទេ។

ក្នុងលិខិត បញ្ជាការដ្ឋានកងទ័ពពិសេស បានព្រមានថា «បើសិនជានៅតែមានម្ចាស់ Facebook ណា បន្តផ្សព្វផ្សាយព័ត៌មានមិនពិត ដែលគ្មានប្រភពជាក់លាក់ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់យើងខ្ញុំ យើងខ្ញុំទាំងអស់គ្នា ជានាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងបញ្ជាការដ្ឋានទ័ពពិសេស សូមប្តឹងដល់ក្រសួងមានសមត្ថកិច្ច ពិសេសសមត្ថកិច្ចផ្នែកព័ត៌មានវិទ្យា វែកមុខរកម្ចាស់គណនី Facebook នោះ យកមកផ្តន្ទាទោស ចំពោះមុខច្បាប់ជាធរមាន»។

លិខិតបដិសេធរបស់បញ្ជាការដ្ឋានកងទ័ពពិសេសដូច្នេះ បានធ្វើឡើង បន្ទាប់ពីមានបណ្តាញសង្គម Facebook មួយចំនួន បានស៊ែរបន្តគ្នាថា ជនល្មើស ដែលកំពុងរត់ពូនក្នុងព្រៃ នៅខេត្តមណ្ឌលគិរី ដែលបានបាញ់សម្លាប់មន្ត្រីនគរបាល ក្នុងជម្លោះគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ គឺជាយោធិនរបស់បញ្ជាការដ្ឋានកងទ័ពពិសេស និងមានឋានន្តរស័ក្តិ ជាឧត្តមសេនីយ៍ត្រី។

ការផ្សព្វផ្សាយដូច្នេះ ត្រូវបានបញ្ជាការដ្ឋានកងទ័ពពិសេស ចាត់ទុកថា ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអង្គភាពកងទ័ពពិសេស។ ហេតុនេះ បញ្ជាការដ្ឋានកងទ័ពពិសេស សូមឲ្យម្ចាស់ Facebook ទាំងនោះ កែតម្រូវព័ត៌មាននោះជាថ្មីឡើងិវញ ហើយរង់ចាំសមត្ថកិច្ចជំនាញ ស្រាវជ្រាវចាប់ជនល្មើសយកមកផ្តន្ទាទោសទៅតាមច្បាប់។

សូមរម្លឹកថា កាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នេះ កម្លាំងសមត្ថកិច្ចចម្រុះ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅពិនិត្យ និងស្រាវជ្រាវផ្ទះលេខB9 ផ្លូវបេតុងបុរី ទឹម សាខន ស្ថិតនៅក្នុងភូមិតាកេរ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ផ្ទះនោះ ត្រូវបានគេអះអាងថា ជាផ្ទះរបស់ជនដៃដល់ បន្ទាប់ពីបក្ខពួកម្នាក់ ត្រូបានចាប់ខ្លួន នៅខេត្តបាត់ដំបង។ រីឯប្រពន្ធ និងកូនបុរសសង្ស័យ ជាឃាតក ត្រូវបានប៉ូលិស ឃាត់ខ្លួន នៅខេត្តមណ្ឌលគិរី។ ចំណែកបុរសសង្ស័យ បានរត់ចូលព្រៃបាត់៕

ដកស្រង់ពី៖កោះសន្តិភាព