Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាំ​ខ្លួន​ឧកញ៉ា សង ថន មក​សាកសួរ​បន្ថែម​ពាក់​ពន្ធ​សំណុំរឿង​ចំនួន​៤​បទល្មើស

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ឹម វណ្ណៈ នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បានតម្រូវឲ្យអនុរក្សពន្ធនាគារព្រៃស នាំខ្លួនឧកញ៉ា សង ថន មកសាកសួរបន្ថែមពាក់ពព័ន្ធសំណុំរឿងចំនួន៤បទល្មើស ករណីទិញលក់ដីរដ្ឋនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ការនាំខ្លួនឧកញ៉ា សង ថន មកសាកសួរបន្ថែម ប្រយោជន៍បិទការស៊ើបអង្កេត ដើម្បីឈានទៅដាក់ការជំនុំជម្រះលើអង្គសេចក្តី។ក្រោយពីសាកសួររួចរាល់ហើយ អនុរក្សពន្ធនាគារបាននាំខ្លួនឧកញ៉ា សង ថន ទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃសវិញ នាល្ងាចថ្ងៃដដែលនេះ។

សូមរំលឹកថា កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ចៅក្រមស៊ើបសួរបានឲ្យអនុរក្សពន្ធនាគារ នាំខ្លួនឧកញ៉ា សង ថន មកសាកសួរម្តងហើយលើសំណុំរឿងចំនួន៤ករណីនេះ ប៉ុន្តែទំនងសួរមិនទាន់អស់សេចក្តីទើបតម្រូវឲ្យនាំឧកញ៉ាមកសួរបន្ថែមទៀត។

ជនជាប់សង្ស័យឧកញ៉ា សង ថន ដែលមានអាយុប្រមាណ៧០ឆ្នាំ រូបនេះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ចំនួន៤បទល្មើសរួមមាន៖ ១- បទប្រើប្រាស់ឯកសារសាធារណៈក្លែង ២-បទផ្តើមគំនិតក្នុងបទបំផ្លិចបំផ្លាញដោយចេតនា ៣-បទគៃបំបាត់ដោយទុច្ចរិត និង៤-បទសូកប៉ាន់តាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

ក្រោយពីតំណាងអយ្យការចោទប្រកាន់ផ្លូវការហើយ ឧកញ៉ា សង ថន ត្រូវបានចៅក្រមស៊ើបសួរសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារព្រៃសបណ្ដោះអាសន្ន កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ រួមជាមួយជនជាប់សង្ស័យម្នាក់ទៀត ឈ្មោះ ស៊ូ អារ៉ាហ្វាត់ អតីតជាអភិបាលរងខេត្តបាត់ដំបង ដោយជាប់ចោទពីបទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត និងបទស៊ីសំណូក។

ជនសង្ស័យទាំង២នាក់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួនជាបន្តបន្ទាប់តាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ក្នុងនោះឧកញ៉ា សង ថន មានដីប្រមាណ៥ពាន់ហិកតា ស្មើនឹង១ភាគ៤នៃផ្ទៃដីស្រុកគាស់ក្រឡ ខេត្តបាត់ដំបង៕

ដកស្រង់ពី៖កោះសន្តិភាព