Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យុវជនម្នាក់ ហែកគុករត់បាន ៤៥នាទី នៅមណ្ឌលគិរី

  • បោះពុម្ព

មណ្ឌលគិរី៖ ជនត្រូវចោទម្នាក់ ដែលកំពុងឃុំខ្លួន នៅក្នុងពន្ធនាគារខេត្តមណ្ឌលគិរី រត់ចេញពីពន្ធនាគារ នៅវេលាម៉ោង ៩ និង ១៥ព្រឹក ថ្ងៃទី០៧ មករា ឆ្នាំ២០២០ នេះ ខណៈពេលមន្ត្រីអនុរក្សអនុញ្ញាតឲ្យអ្នកអ្នកទោសទាំងអស់ចេញ មកងូតទឹកសម្អាតខ្លួន។

ប៉ុន្តែ សមត្ថកិច្ចបានតាមប្រដេញឃាត់ខ្លួនជនត្រូវចោទម្នាក់នោះបានមកវិញ នៅវេលាម៉ោង ១០ព្រឹកថ្ងៃដដែលនេះ នៅចម្ងាយពីពន្ធនាគារប្រហែល ១គីឡូម៉ែត្រ នៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។ សមត្ថកិច្ច បានបាញ់គំរាមជននោះ ចំនួន ៧គ្រាប់ផងដែរ។

ប្រធានពន្ធនាគារខេត្តមណ្ឌលគិរី លោក អាន គឹមឡេង បានប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី០៧មករានេះថា ជនត្រូវចោទ ដែលហែកគុករត់នោះ មានឈ្មោះ គឹម រចនា ជាប់ចោទពីបទគ្រឿងញៀន និងត្រូវបញ្ជូនមកឃុំខ្លួន កាលពីពេលថ្មីៗនេះ។

ជននេះ បានឆ្លៀតឱកាសរត់ចេញពន្ធនាគារនៅពេលមន្ត្រីអនុរក្សឲ្យចេញងូតទឹកសម្អាតខ្លួន ដោយគេបានរត់បំបុកមន្ត្រីអនុរក្សចេញតាមខ្លោងទ្វារមុខរបស់ពន្ធនាគារ ខេត្តមណ្ឌលគិរីតែម្ដង។លោក អាន គឹមឡេង បានឲ្យដឹងទៀតថា ក្រោយពេលជននេះ បានរត់ចេញ កម្លាំងពន្ធនាគារសហការជាមួយកម្លាំងនគរបាលជាង ៦០នាក់ បានតាមប្រដេញពីក្រោយ និងឈានដល់ផ្ទុះអាវុធឡើងលើ ៧គ្រាប់ ទើបអាចឃាត់ខ្លួនជននេះបាន។

ជនរត់ចេញពីគុកនេះ ត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធី។ សូមបញ្ជាក់ថា ជនត្រូវចោទឈ្មោះ គឹម រចនា ត្រូវបានចាប់ខ្លួនពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងត្រូវបានបញ្ជូនទៅឃុំខ្លួន ក្នុងពន្ធនាគារខេត្តមណ្ឌលគិរី រយៈពេល ១៧ថ្ងៃមកហើយ៕

លោក អាន គឹមឡេង បានឲ្យដឹងទៀតថា ក្រោយពេលជននេះ បានរត់ចេញ កម្លាំងពន្ធនាគារសហការជាមួយកម្លាំងនគរបាលជាង ៦០នាក់ បានតាមប្រដេញពីក្រោយ និងឈានដល់ផ្ទុះអាវុធឡើងលើ ៧គ្រាប់ ទើបអាចឃាត់ខ្លួនជននេះបាន។ ជនរត់ចេញពីគុកនេះ ត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធី។

សូមបញ្ជាក់ថា ជនត្រូវចោទឈ្មោះ គឹម រចនា ត្រូវបានចាប់ខ្លួនពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងត្រូវបានបញ្ជូនទៅឃុំខ្លួន ក្នុងពន្ធនាគារខេត្តមណ្ឌលគិរី រយៈពេល ១៧ថ្ងៃមកហើយ៕

ដកស្រង់ពី៖កោះសន្តិភាព