Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បញ្ជូនទៅ​តុលាការ​លើករណី​​ខ្ចី​ម៉ូតូ​ស៊ី​​ដាច់

  • បោះពុម្ព

ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី០៧ មករា ក្រោយពីត្រូវឃាត់ក្នុងករណីរំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូស៊ីដាច់)។

ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល លោក ឈឿង គឹមសុង បានឲ្យដឹងថា ជនសង្ស័យរូបនេះឈ្មោះ ម៉ៅ សុវណ្ណរ៉ា អាយុ១៩ឆ្នាំ នៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ។ ជននេះ ត្រូវបានសង្ស័យថា បានខ្ចីម៉ូតូជនរងគ្រោះឈ្មោះ វុិត វីឡា ប្រុសអាយុ៣៣ឆ្នាំ នៅភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ រួចស៊ីដាច់មិនយកម៉ូតូមកឲ្យម្ចាស់វិញ ទើបម្ចាស់ម៉ូតូប្ដឹងតែម្ដង។

ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ ពាក់លេខ បាត់ដំបង 1AH.5353។លោក ឈឿង គឹមសុង បានបញ្ជាក់ថា ហេតុការណីខ្ចីម៉ូតូនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី០៣ មករា នៅចំណុចខាងមុខផ្ទះសំណាក់ កែវ មុនី ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ប៉ុន្តែក្រោយពីខ្ចីម៉ូតូបាន ជនសង្ស័យរូបនេះជិះទៅបាត់រហូត។

លុះនៅវេលារំលងអាធ្រាត្រឈានចូលថ្ងៃទី០៥ មករា ទើបកម្លាំងរបស់លោកស្រាវជ្រាវឃាត់ខ្លួនជននេះបាន នៅចំណតរថយន្តផ្សារបឹងឈូក ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការខេត្ត។

ក្រោយត្រូវចាប់ខ្លួន ជនសង្ស័យរូបនេះ បានសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូជនរងគ្រោះខាងលើមែន។ ប៉ុន្តែជនបានប្រាប់ថា ក្រោយខ្ចីជិះ ខ្លួនបានឱ្យបក្សពួកខ្លួនម្នាក់ទៀតជិះយកទៅបញ្ចាំ តែខ្លួនមិនដឹងថា យកទៅបញ្ចកន្លែងណាទេ ហើយពេលក៏មិនដឹងថា វាទៅណាដែរក្រោយបញ្ចាំម៉ូតូ។

លោក ឈឿង គឹមសុង បានបញ្ជាក់ដែរថា ពេលនេះលោកស្នងការខេត្ត បានបញ្ជាឲ្យកម្លាំងជំនាញ ការិយាល័យរបស់លោក ធ្វើការស្រាវជ្រាវ រកបក្សពួកជននេះម្នាក់ទៀតដែលជាអ្នកយកម៉ូតូទៅបញ្ចាំ រួមទាំងការស្វែងរកទីតាំងបញ្ជាំម៉ូតូផងដែរ។ ប៉ុន្តែយ៉ាងណា ពេលនេះមន្ត្រីជំនាញបានបញ្ជូនជនសង្ស័យម្នាក់នេះទៅកាន់សាលាដំបូងខេត្តចាត់ការតាមនីតិវិធីហើយ៕

ដកស្រង់ពី៖កោះសន្តិភាព