Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រតិបត្តិការតាមប្រមាញ់អស់​១៧​ថ្ងៃ ដោយ​បញ្ចប់ជីវិត.ឃាត.ករ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ គ្រោងនឹងបញ្ជូនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីផ្តល់មធ្យោបាយឲ្យឧក្រិដ្ឋជនឈ្មោះ អ៊ា ណារ៉េន ដែលជាជនដៃដល់បាញ់សម្លាប់នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោករ៉េត ស៊ីណែត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃនេះទី១៨ ខែមករា ឆ្នាំ២០២១ ។

ជនសង្ស័យរូបនោះ មានឈ្មោះ កាន់ ចាន្នា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិសាទ្បង់១ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ សូមបញ្ជាក់ថា លទ្ធផលប្រតិបត្តិការបង្ក្រាបឃាតករបាញ់សម្លាប់មន្ត្រីនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ក្រោយពីជនសង្ស័យបានបាញ់តដៃជាមួយសមត្ថកិច្ច ហើយត្រូវបានកម្លាំងសមត្ថកិច្ច ប្រើសិទ្ធិការពារខ្លួន បាញ់តបតទៅវិញទៅមក បណ្តាលឲ្យឈ្មោះ អ៊ា ណារ៉េន ហៅ រ៉េន បានស្លាប់នៅនឹងកន្លែង ចំណុចភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។

សូមបញ្ជាក់ថា ប្រតិបត្តិការតាមប្រមាញ់ជនជាឃាតកររូបនេះគឺសមត្ថកិច្ចបានតាមរុករកអស់រយៈពេល១៧ថ្ងៃ ។ក្រោយពីបញ្ចប់ប្រតិបត្តិការខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបន្តការស្រាវជ្រាវរកឃើញអ្នករួមគំនិតជាមួយខ្មាន់កាំភ្លើង២នាក់បន្ថែមទៀត ដែលជាប់ពាក់ព័ន្ធក្នុងការផ្តល់មធ្យោបាយគឺម៉ូតូ១គ្រឿង ឲ្យជនសង្ស័យជិះគេចខ្លួន ។

ជនសង្ស័យទាំង២នាក់នោះគឺជាប្តីប្រពន្ធ ដែលប្តីឈ្មោះ កាន់ ចាន្នា ភេទប្រុស អាយុ២៦ឆ្នាំ និងឈ្មោះ ហាយ ធីតា ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅភូមិសាទ្បង់១ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ជាមួយនឹងការឃាត់ខ្លួនប្តីប្រពន្ធ២នាក់នោះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងបន្ថែមទៀតរួមមាន ៖ អាវុធខ្លីមួយដើមម៉ាក រ៉ូទ្បូ លេខ M0D 31 (14399) គ្រាប់ចំនួន៦គ្រាប់ គ្រាប់អាកា៤៧ ចំនួន២៣គ្រាប់ និងជញ្ជើងថ្លឹងគ្រឿងញៀន១គ្រឿង ។ក្រោយពីឃាត់ខ្លួនជនសង្ស័យ និងចាប់វត្ថុតាងនោះមក លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យ និងវត្ថុតាងនេះ ឲ្យទៅសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ។ បើតាមមន្ត្រីនគរបាលព្រហ្មទណ្ឌបានបង្ហើបឲ្យដឹងថា ទំនងបញ្ជូនតែប្តីម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញទេ ចំណែកប្រពន្ធអាចអនុញាតឲ្យទៅផ្ទះវិញ ដោយសារប្រពន្ធមិនជាប់ពាក់ព័ន្ធ និងជាស្ត្រីមានកូនខ្ចី២ខែផង ។ មន្ត្រីនគរបាលបានបង្ហើបឲ្យដឹងទៀតថា ការឃាត់ជនសង្ស័យខាងលើនេះ សមត្តកិច្ចបានស្រាវជ្រាវរកឃើញ ៖ទី១-ជនសង្ស័យបានផ្តល់ម៉ូតូ១គ្រឿងជាមធ្យោបាយ សម្រាប់ឲ្យឧក្រិដ្ឋជនជិះគេចខ្លួន បន្ទាប់ពីបុកបារ៉ាសសមត្តកិច្ច ។ទី២-ជនសង្ស័យជាមនុស្សជាប់ពាក់ព័ន្ធ រកស៊ីជួញដូរគ្រឿងញៀនជាមួយគ្នា ។ទី៣-ពាក់ព័ន្ធករណីកាន់កាប់អាវុធដោយគ្មានច្បាប់អនុញ្ញាត ។

សមត្ថកិច្ចបន្តថា បេសកកម្មតាមប្រមាញ់ឃាតករបានប្រើអស់រយៈពេល១៧ថ្ងៃ ទម្រាំបានបញ្ចប់ប្រតិបត្តិការនេះបន្ទាប់ពីសម្លាប់ជនដៃដល់ដែលតដៃមិនព្រមប្រគល់ខ្លួនឈ្មោះ អ៊ា ណារ៉េន ដោយជោគជ័យ ។ មុនពេលឈានដល់ជម្រើសបញ្ចប់ជីវិតជនជាឃាតករនេះដោយសារតែខណៈមានការផ្ទុះអាវុធមកលើកម្លាំងសមត្តកិច្ចសហការគ្នាតាំងពីថ្នាក់ក្រសួង រាជធានី ខេត្ត ហើយមានការចូលរួមពីប្រជាពលរដ្ឋល្អដែរ ។

ក្រោយបញ្ចប់ជីវិតខ្មាន់កាំភ្លើងគេបានសង្កេតឃើញនៅកន្លែងលាក់ខ្លួនរបស់ឧក្រិដ្ឋជនមានឧបករណ៍សម្ភារៈ និងស្បៀងសម្រាប់ប្រើប្រាស់មួយចំនួន ហាក់បីដូចជាមានលក្ខណៈគេចខ្លួនយូរអង្វែង ឬត្រៀមប្រយុទ្ធជាមួយសមត្ថកិច្ចដូចចោរព្រៃ មានដូចជាកន្ទេលក្រាលដេក១ អង្រឹង១ ភួយ១ មុង១ ស្រោមជើង២គូ អាវក្រណាត់ដៃវែង ខោជើងវែង ស្រោមដៃ២គូ អំបោះដេរពណ៌ខ្មៅ១ដុំ ភ្ជាប់ជាមួយម្ជុល១ កៅស៊ូតង់២សម្រាប់ប្រកធ្វើជាដំបូល ស្លាបព្រាសម្រាប់ហូបបាយ២ កន្ត្រៃតូច១ មីម៉ាម៉ា៣កញ្ចប់ ច្រាសនិងថ្នាំដុសធ្មេញ ប្រេងកូឡា១ដប ត្រីខ២កំប៉ុង ថ្នាំពេទ្យច្រើនមុខនិងច្រើនគ្រាប់ សាប៊ូកក់សក់២កញ្ចប់ ឧបករណ៍ប្រើប្រាស់គ្រឿងញៀន សម្បកដបទឹកសុទ្ធ២ និងក៏មានចំណីអាហារដូចជា ចេកខ្ចី និងនំបុ័ងមួយថង់ ។ សម្ភារៈទាំងអស់នេះត្រូវបានសមត្ថកិច្ច នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ប្រមូលទុកជូនតុលាការជាវត្ថុតាងផងដែរ ។

ជុំវិញប្រតិបត្តិការ១៧ថ្ងៃជុំវិញរង្វង់ប្រតិបត្តិការ ដឹកនាំចាប់ខ្លួនជនសមគំនិត និងជនដៃដល់ ដែលបានបាញ់ប្រហារ លោកវរសេនីយ៍ទោ រ៉េត ស៊ីណែត នោះជនសង្ស័យត្រូវបានសមត្ថកិច្ចប្រើសិទ្ធិការពារខ្លួន បាញ់សម្លាប់ ខណៈជនសង្ស័យដកកាំភ្លើង បម្រុងបាញ់សំដៅមកលើកងកម្លាំងដោយមិនព្រមប្រគល់ខ្លួនតាមសម្រួល ។អស់រយៈពេល១៧ថ្ងៃ ដែលកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានចុះធ្វើការនេះយ៉ាងម៉ត់ចត់យកចិត្តទុកដាក់បំផុត ។

ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តមនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុិន បូរ៉ា អគ្គស្នងការរងទទួលផែនព្រហ្មទណ្ឌ និងចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវបន្ទាន់ក្រោយកើតហេតុ ។

ដោយបានបទបញ្ជាពីថ្នាក់ដឹកនាំ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការដ្ឋានខេត្តបាត់ដំបង មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ។សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់មានឈ្មោះ អ៊ា ណារ៉េន អាយុ ៣៩ឆ្នាំ ធ្លាប់ជាប់ពន្ធនាគារ១៥ឆ្នាំ ពាក់ព័ន្ធនឹងករណីបាញ់ប្លន់យកទូរស័ព្ទ៩២០០ បណ្តាលឲ្យជនរងគ្រោះស្លាប់ កាលពីកំឡុងឆ្នាំ២០០៣ ទើបនឹងចេញពីគុកក្នុងឆ្នាំ២០១៨ ត្រូវបានសមត្ថកិច្ចបាញ់សម្លាប់ហើយ នៅល្ងាចថ្ងៃទី១៥ មករា ២០២១ នេះ ចំណុចមាត់អូរជាប់ជើងភ្នំ អូរកណ្តៀរ ក្នុងដីចម្ការស្វាយចន្ទី ភ្នំអូរកណ្តៀរ ភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ខណៈសមត្ថកិច្ចឡោមព័ទ្ធជាប់បញ្ជាឱ្យទម្លាក់អាវុធ ប្រគល់ខ្លួនឲ្យសមត្ថកិច្ច ។ ប៉ុន្តែជនសង្ស័យមិនព្រម បានដកកាំភ្លើងបម្រុងបាញ់មកលើកងកម្លាំង ទើបសមត្ថកិច្ចប្រើសិទ្ធិការពារខ្លួន ។

ខណៈនោះជនសង្ស័យជាឃាតករបានបាញ់តបជាមួយសមត្ថកិច្ចអស់១បង់ ក៏ត្រូវសមត្ថកិច្ចយើងបាញ់បណ្តាលឱ្យស្លាប់តែម្តង ។គួររំលឹកថា នៅយប់ថ្ងៃទី២៩ ឈានចូលថ្ងៃទី៣០ ខែធ្នូ ២០២០ ជនសង្ស័យបានបាញ់សម្លាប់ជនរងគ្រោះឈ្មោះ រ៉េត ស៊ីណែត ឋានន្តរសក្តិវរសេនីយ៍ទោ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅមុខព្រលានយន្តហោះពោធិ៍ចិនតុង ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ផ្តើមចេញពីគ្រោះថ្នាក់ចរាចរណ៍ ។ក្រោយកើតហេតុជនសង្ស័យទាំង២នាក់បាន បើករថយន្តដែលជិះ យកទៅផ្លុងចោលក្បែរផ្ទះមួយស្ថិតភូមិស្វាយឧត្តម សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ។

ក្រោយមកទើបជនសង្ស័យបានបែងចែកគ្នារត់គេចខ្លួន ដោយឈ្មោះ កែវ សុខមាន រត់ទៅសម្ងំលាក់ខ្លួនជាមួយមិត្តភក្តិ ក្នុងបន្ទប់ជួលក្បែរវត្តទួលតាឯក ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី៣ មករា ២០២១ ។

ចំណែកជនដៃដល់ឈ្មោះ អ៊ា ណារ៉េន បានបើករថយន្តជាមួយប្រពន្ធកូនស្រីនិងស្ត្រីម្នាក់ទៀតសំដៅទៅខេត្តមណ្ឌលគិរី ហើយបានបុកប៉ារ៉ាស់សមត្ថកិច្ចដាក់គោលដៅ ចំនួន៣គោលដៅនៅរសៀលថ្ងៃទី៤ មករា ២០២១ ក្នុងស្រុកកោះញែក ។

ថ្ងៃទី៥ មករា ជនសង្ស័យបានដើរឆ្លងកាត់តាមព្រៃ មកដល់ខេត្តរតនគិរី និងបន្តថ្មើរជើងតាមព្រៃ ឆ្លងចូលខេត្តស្ទឹងត្រែងបន្តទៀត ជាហេតុធ្វើឲ្យការបង្ក្រាបឃាត់ខ្លួនមួយនេះពិបាកបំផុត ហើយក៏ត្រូវយកចិត្តទុកដាក់បំផុតផងដែរ ព្រោះជនដៃដល់ជាមុខសញ្ញាចាស់ និងធ្លាប់ឆ្លងកាត់រៀនសូត្រជាកងកុម្ម៉ង់ដូពិសេសយ៉ាងស្ទាត់ជំនាញ ។

រហូតដល់វេលាម៉ោង៥រសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានធ្វើការស្រាវជ្រាវរហូតដល់កំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ហើយបានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការដ្ឋានគរបាលខេត្តក្រចេះ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ០៣២ វដវន ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១របស់លោក លិ សុផា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។

នៅវេលាម៉ោង១៧និង៤៦នាទី កម្លាំងសមត្ថកិច្ចយើងបានប្រទះឃើញជនសង្ស័យនៅចំណុចមាត់អូរជាប់ជើងភ្នំអូរកណ្តៀរ ក្នុងដីចម្ការស្វាយចន្ទី ស្តិតក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ហើយសមត្ថកិច្ចយើងបានឲ្យជនសង្ស័យប្រគល់ខ្លួនតាមសម្រួល ប៉ុន្តែខណៈពេលនោះជនសង្ស័យរឹងរូសមិនព្រមប្រគល់ខ្លន និងបានបាញ់មកលើសមត្ថកិច្ចយើង ថែមទៀត ។

ភ្លាមនោះ សមត្ថកិច្ចយើងបានប្រើសិទ្ធិការពារខ្លួនដោយបាញ់តបតគ្នាទៅវិញទៅមកបណ្តាលឲ្យឃាតករកំណាចឈ្មោះ អ៊ា ណារ៉េន ស្លាប់នៅហ្នឹងកន្លែងកើតហេតុ ។ វត្ថុតាងដកហូតមានអាវុធខ្លីមួយដើមម៉ាក CZ 75B លេខ 5493V ពណ៌ទឹកប្រាក់ ។ បច្ចុប្បន្នសាកសពទុកនៅវត្តអូរកណ្តៀរបានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តក្រចេះដើម្បីចាត់ចែងតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព