Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​សង្វៀន​ជល់​មាន់​ដ៏​ធំ​នៅ​​ស្រុក​ពា​រាំង​ត្រូវបានបង្ក្រាប​ហើយ

  • បោះពុម្ព

ខេត្តព្រៃវែង ៖ នៅរសៀលថ្ងៃទី១៧ មករា កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនគរបាលស្រុកពារាំង បានឆ្មក់ចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់ដ៏ធំមួយកន្លែង ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៨អា ក្នុងឃុំព្រៃព្នៅ ស្រុកពារាំង ធ្វើអោយក្រុមអ្នកញៀនល្បែងរាប់សិបនាក់ ដែលកំពុងតែបញ្ជល់មាន់ ស្រែកហ៊ោកញ្ជ្រៀវយ៉ាងទ្រហឹងអឺងកក ប្រែមុខជាភ័យស្លន់ស្លោភ្នែកនៅកញ្ចឹងក នាំគ្នារត់បាតជើងសរព្រាត។

ប្រតិបត្តិការឆ្មក់ចុះបង្ក្រាបក្រុមអ្នកជល់មាន់ខាងលើនេះ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនមនុស្សបានចំនួន១៣នាក់ ម៉ូតូចំនួន២២គ្រឿង រថយន្តចំនួន៥គ្រឿង អង្រុតក្រុងមាន់ចំនួន០៩ កន្ត្រក់មាន់ចំនួន៥ និងស្កុតបិតខ្នាយមាន់ចំនួន៤៨ដុំ។

លោកឩត្តមសេនីយត្រី ពៅ ជីវី ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានអោយដឹងថា ទីតាំងបើកលេងល្បែងបញ្ជល់មាន់នេះ មានម្ចាស់ឈ្មោះ ឡុង នី បច្ចុប្បន្នធ្វើការនៅប្រទេសកូរ៉េ ហើយការបើកលេងនេះម្ចាស់អត់បានដឹងទេ គឺសាច់ញាតិម្នាក់ឈ្មោះ ហេង អឿន ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិសំរាប ឃុំព្រៃព្នៅ ជាអ្នកមកលួចបើកលេង ដោយលេងជារៀងរាល់ថ្ងៃ ហើយកន្លងមក កំលាំងនគរបាលប៉ូស៌្តរដ្ឋបាលឃុំព្រៃព្នៅ ធ្លាប់បានហៅឈ្មោះ ហេង អឿន នេះអប់រំនិងធ្វើកិច្ចសន្យាឈប់ លួចបើកលេងចំនួន២ដងរួចមកហើយ តែបុគ្គលនេះនៅតែបំពានកិច្ចសន្យាជាមួយសមត្ថកិច្ចទៀត ទើបមានការរៀបចំផែនការឆ្មក់ចុះបង្ក្រាបបែបនេះទៅ។

លោកស្នងការរង ពៅ ជីវី បានបញ្ជាក់នៅព្រឹកថ្ងៃទី១៨មករានេះថា ក្រោយពីកសាងសំណុំរឿងរួច កំលាំងរបស់លោក បានបញ្ជូនក្រុមអ្នកញៀនល្បែងទាំង១៣នាក់ រួមជាមួយនិងវត្ថុតាងទាំងអស់ ទៅកាន់សាលាដំបូងខេត្តព្រៃវែងចាត់ការបន្តហើយ នៅព្រឹកថ្ងៃទី១៨មករានេះ។

ដោយឡែក មហាជនជាច្រើនកំពុងតែរងចាំមើល ថាតើសាលាដំបូងខេត្តព្រៃវែង និងមានចំណាត់ការបែបណា ចំពោះអ្នកញៀនល្បែងទាំងនោះ ពិសេសគឺម្ចាស់ទីតាំងដែលលួចបើកលេង ទាំងដែលធ្លាប់ធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ចដល់ទៅ២ដងហើយនោះ៕

ដកស្រង់ពិ៖កោះសន្តិភាព