Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពលករម្នាក់លង់ទឹករាប់ម៉ោង បែរ​ជា​​មានជីពចរនៅ​ដំណើរការ​

  • បោះពុម្ព

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចថៃ រួមនឹងសាច់ញាតិពលករខ្មែរម្នាក់មានកាភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីពលករម្នាក់លង់ទឹកស្លា.ប់រាប់ម៉ោងហើយ បែរជាមានជីពចរនៅដំណើរការ ។ហេតុការណ៍ខាងលើនេះបានកើតឡើងនៅឃុំទេពនិមិត្ត ស្រុកខៅសាក់មឹង ខេត្តត្រាតកាលពីថ្ងៃទី១៦ មករា ឆ្នាំ២០២១ ។

បើតាមការចុះផ្សាយរបស់គេហទំព័រនិងកាសែតក្នុងស្រុកថៃមួយបានឲ្យដឹងថា បុរសដែលលង់ទឹកខាងលើនោះឈ្មោះវីត អាយុជិត៤០ឆ្នាំ ជាពលករស៊ីឈ្នួលចាំចំការធុរ៉េនឲ្យជនជាតិថៃនៅក្នុងឃុំ-ស្រុកកើតហេតុខាងលើបានបាត់ខ្លួន ប៉ុន្តែដោយសារថា ឃើញស្បែកជើងរបស់ជនរងគ្រោះនៅលើមាត់ស្រះដ៏ធំទើបម្ចាស់ចំការក៍ទាក់ទងទៅខាងក្រុមអ្នកមុជទឹក និងសមត្ថកិច្ចឲ្យជួយ ព្រោះសង្ស័យថាជនរងគ្រោះធ្លាក់ចូលទឹកលង់ស្លា.ប់។តាមប្រភពខាងលើបានបន្តថា បន្ទាប់ពីសមត្ថកិច្ចនិងក្រុមអ្នកមុជទឹកទៅដល់ចុះរាវរកក៍ប្រទះឃើញដូចការសង្ស័យមែន ។

អ្វីដែលភ្ញាក់ផ្អើលនោះគឺក្រុមសាច់ញាតិបានទិញមឈូសត្រៀមដាក់សពរួចទៅហើយ លុះសមត្ថកិច្ចដឹកជនរងគ្រោះទៅធ្វើកោសល្យវិច្ច័យបែរជាមានជីពចរនៅដំណើរការ ។ ទោះបីយ៉ាងណា ជនរងគ្រោះនៅតែមិនអាចសង្គ្រោះជីវិតបាន បើទោះជាក្រុមសមត្ថកិច្ចថៃខំធ្វើចលនាឱ្យយ៉ាងណាក៏ដោយ ពោលគឺជនរងគ្រោះនៅតែបាត់បង់ជីវិតដដែល។

ដំបូងម្ចាស់ចំការសង្ស័យថា ជនរងគ្រោះអាចចុះទៅជួលជុលម៉ូទ័របូមទឹក ត្រូវចរន្តអគ្គិសនីឆក់ ប៉ុន្តែនៅពេលសមត្ថកិច្ចត្រួតពិនិត្យពុំឃើញមានពាក់ព័ន្ធនឹងការឆក់ចរន្តអគ្គិសនីឡើយ។ ក្រោយពេលធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះអាចខ្យល់គរដួលធ្លាក់ស្រះដោយខ្លួនឯង បណ្តាលឱ្យលង់ស្លា.ប់ ពេលដើរនៅមាត់ស្រះ ៕

ដកស្រង់ពី៖កោះសន្តិភាព