Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​សិប្បកម្ម​ផលិត​ទ្វារ​ជ័រ និង​ពិ​ដាន​មួយ​កន្លែង​នៅ​សង្កាត់​វាល​ស្បូវ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ឃ្លាំងសិប្បកម្មផលិតទ្វារជ័រ និងពិដានមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៣ និង៤០នាទីរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិស្វាយតាអុក ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ឃ្លាំងសិប្បកម្មដែលត្រូវឆាបឆេះគឺសាងសង់ឡើងពីដែកប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះ ចាន់ ណារឹទ្ធ ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅក្បែរសិប្បកម្មកើតហេតុ។យោងតាមប្រភពព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមកម្មករបានធ្វើការផ្សារដំបូលនៅចំណុចឃ្លាំងស្តុកថ្នាំពណ៌ ដោយមិនប្រយ័ត្ន បណ្តាលឲ្យខ្ទាតផ្កាភ្លើងទៅត្រូវនឹងជ័រប្លាស្ទីកដែលនៅក្បែរនោះ ក៏បង្កឲ្យមានភ្លើងឆាបឆេះឡើងខ្លាំងតែម្ដង។ ភ្លាមៗនោះក្រុមកម្មករបាននាំគ្នាស្រវេស្រវារត់ចេញមកខាងក្រៅ និងរាយការណ៍ជូនសមត្ថកិច្ចនគរបាលមូលដ្ឋានចុះអន្តរាគមន៍។

ក្រោយការទទួលព័ត៌មាន ក្រុមអាជ្ញាធរមូលដ្ឋាន រួមជាមួយរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចុះអន្តរាគមន៍សង្គ្រោះ។ ក្រោយការអន្តរាគមន៍ប្រមាណជិតមួយម៉ោងមក អណ្តាតភ្លើងត្រូវបានរលត់សូនសុងទៅវិញ ដោយបានឆាបឆេះបំផ្លាញឃ្លាំងស្តុកថ្នាំពណ៌ រូមជាមួយនឹងសម្ភារគ្រឿងជ័រ និងពិដានមួយចំនួនធំផងដែរ។

ក្នុងនោះក៏បានបង្កឲ្យមនុស្ស២នាក់រងរបួសផងដែរ ដែលជាកម្មករនៅធ្វើការនៅទីតាំងខាងលើ។ ក្នុងករណីនេះ សមត្ថកិច្ចជំនាញប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់២៨គ្រឿង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន១០០ភាគរយ៕

ដកស្រង់ពី៖កោះសន្តិភាព