Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខ្មាន់កាំភ្លើងប្លុងឡាន​ចោល​​ចុះ​រត់​​ !

  • បោះពុម្ព

ខេត្តព្រះសីហនុ ៖ បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឱ្យដឹងថា ខ្មាន់កាំភ្លើងដែលធ្វើសកម្មភាពបាញ់រួច បានជិះរថយន្ដយកទៅប្លុងចោលនៅជិតផ្សារដំរី៥ ហើយចុះរត់គេចខ្លួនតែម្ដង ក្រោយដឹងថា កម្លាំងជំនាញកំពុងតាមចាប់ខ្លួន។

ខ្មាន់កាំភ្លើងជិះរថយន្ដម៉ាក Ford Ranger Rapter ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BI-1413។គិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី២១ មករា ថ្ងៃដដែលនេះ ជនជាតិចិនដែលត្រូវខ្មាន់កាំភ្លើងបាញ់គឺជិះរថយន្ដមួយគ្រឿងម៉ាក Rang Rover ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2AL-9459 តែនៅមិនទាន់ស្គាល់ឈ្មោះទេ ។

សូមបញ្ជាក់ថា បុរសជនជាតិចិនបណ្ដាលឲ្យស្លា.ប់ក្នុងថ្លុកឈាម និងមានអ្នករងរបួសធ្ងន់ម្នាក់ទៀតដែរ នាវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ នៅក្នុងមុខកាស៊ីណូ ជីយវនីសិន ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោកស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងទៀតថា ក្រោយកើតហេតុលោកបានបញ្ជាកម្លាំងជំនាញព្រហ្មទណ្ឌភ្លាមៗ ពិសេសកម្លាំងអន្ដរាគមន៍ពិសេស សហការជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីឡោមព័ទ្ធទីតាំងកើតហេតុ និងស្រាវជ្រាវតាមចាប់ជនបង្ក។ទោះបីជាយ៉ាងណា លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ មិនទាន់អាចបញ្ជាក់ថា ដើមចមដែលនាំឲ្យមានអំពើបាញ់ប្រហារទាំងព្រឹកព្រលឹមនេះ បណ្ដាលមកពីមូលហេតុអ្វីនោះឡើយទេ ។ កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

ដកស្រង់ពី៖កោះសន្តិភាព