Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មាន​ឡាន​និង​ម៉ូតូ ជិះ​មក​ស្រាយ​គំនុំ​​ក្នុង​​វង់​ផឹក​ផ្អើល​កណ្តាល​អធ្រាត្រ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បុរសមួយក្រុមកំពុងតែអង្គុយផឹកស៊ីត្រូវជនមួយក្រុមទៀតបើករថយន្តនិងជិះម៉ូតូធំមកវាយ ធ្វើឲ្យអ្នកផឹកស៊ីរបួសធ្ងន់២នាក់ ត្រូវប្រជាពលរដ្ឋស្ទាក់វាយរថយន្តនឹងម៉ូតូខូចខាត ហើយសមត្ថកិច្ចឃាត់បាន២នាក់យកទៅសាកសួរ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ មករា ឆ្នាំ២០២១ នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ។

បក្សពួកភាគីខាងរថយន្តនិងម៉ូតូ មិនទាន់ស្គាល់ឈ្មោះទេជិះរថយន្តម៉ាក Range Roverពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AR-4034 ។ ចំណែកភាគីខាងអង្គុយផឹកស៊ីក៏មិនស្គាល់អត្តសញ្ញាណដែរ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ មានភាគីខាងជនជនរងគ្រោះមួយក្រុមមានគ្នា៤ទៅ៥នាក់កំពុងផឹកស៊ីនៅម្តុំផ្ទះជួលដែលស្ថិតនៅភូមិកើតហេតុខាងលើ ។

បន្ទាប់មក ស្រាប់តែឃើញម៉ូតូធំនឹងរថយន្តមួយគ្រឿងមានគ្នា៤ ទៅ៥នាក់ដែរ បានចុះមកសួរនាំថា ពួកហែងម៉េចបានវាយប្អូនអាញ់ បន្ទាប់មកក៏ស្រាប់តែខាងរថយន្តនឹងម៉ូតូបានចុះពីមកប្រដាប់ដោយដុំថ្មនិងដំបងបានវាយទៅលើជនរងគ្រោះដែលកំពុងផឹកស៊ីគ្នា បណ្តាលឲ្យរងរបួសធ្ងន់២នាក់ហើយបក្សពួកជនបង្កបានឡើងលើរថយន្តនឹងម៉ូតូធំ មួយគ្រឿងបានព្យាយាមបំរុងបើករត់ តែត្រូវបានប្រជាពលរដ្ឋនាំគ្នា យកម៉ូតូកង់បី មកបាំងផ្លូវកុំអោយរថយន្តបើកចេញ ស្រាប់តែរថយន្តបង្កបានបើករថយន្តបំបុកម៉ូតូកង់បីខ្មែរ បណ្តាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ ក៏ត្រូវបានប្រជាពលរដ្ឋព្រមទាំងជនរងគ្រោះនាំគ្នាវាយកំទិចរថយន្ត ម៉ាកRange Roverនឹងម៉ូតូធំបណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានបន្តទៀតថា ខណៈពេលភ្លាមៗនោះខាងភាគីរថយន្តបង្ក មានអាវុធខ្លីបានដកកំរាមដែរតែបាញ់មិនចេញទេ ដើម្បីរំដោះខ្លួនចេញពីកន្លែងកើតហេតុ ព្រោះដឹងថាមានកំលាំងនគរបាលប៉ុស្តិ៍មកដល់ ។

បន្ទាប់ពីរឿងកើតហេតុភ្លាមៗ កំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានសហការជាមួយកំលាំងនគរបាលព្រហ្មទណ្ឌខណ្ឌកំបូលនឹងមានវត្តមានរបស់លោកអធិការនឹងអធិការរងបានមកដល់ចំណុចកើតហេតុ នឹងបានដេញប្រផាត់ប្រភីងឃាត់បានម្នាក់ភ្លាមៗ ដើម្បីយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលសង្កាត់កន្ទោក ។

ចំណែកជនរងគ្រោះរងរបួសធ្ងន់២នាក់ក្នុងនោះម្នាក់រងរបួសធ្ងន់រយះក្បាលដល់លលាដ៍ត្រូវបានសមត្ថកិច្ចហៅរថយន្តឯកជនដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ចំណែកម្នាក់រងរបួសបែកមាត់ ។

ដោយឡែក ភាគីម្ខាងទៀតត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលសង្កាត់កន្ទោកដើម្បីចាត់ការតាមនិតិវិធីបន្ត ៕

ដកស្រង់ពី៖កោះសន្តិភាព