Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាំគាត់ទេ?​ បាន​សម្រេច​ផ្តន្ទាស​ទោស​អតីត​​នាយរងប៉ុស្តិ៍​ទឹកថ្លា​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានប្រកាសសាលក្រមផ្តន្ទាទោសអតីតនាយរងប៉ុស្តិ៍នគរបាលទឹកថ្លា ខណ្ឌសែនសុខ ឈ្មោះ ជា ចាន់បូរ៉ា ភេទប្រុស អាយុ៤១ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល១២ឆ្នាំ និងសំណងជំងឺចិត្តទៅជនរងគ្រោះ២នាក់ ម្នាក់៨០លានរៀលនិងម្នាក់ទៀត៣០លានរៀល ក្រោមការចោទប្រកាន់ពីបទ«ឃាត.កម្ម» តាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ។

សាលក្រមបានទុកសិទ្ធិឲ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើសិនជាភាគីណាមួយកើតទុក្ខមិនសុខចិត្តចំពោះការកាត់ក្តីនេះ ។សូមរំឭកថា កាលពីវេលាម៉ោងប្រមាណ៨និង១០នាទីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ មានករណីឃាតកម្មមួយកេីតឡេីងនៅមុខមន្ទីរព្យាបាលសែនសុខ(IU) ផ្លូវលេខ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយខ្មាន់កាំភ្លើងបានបាញ់ចំនួន២គ្រាប់ ចូលក្នុងរថយន្តឡិចស៊ីសRX៣០០ មួយគ្រឿង ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ ២M-៣០៥០ បណ្តាលឲ្យជនរងគ្រោះជាម្តាយស្លាប់ និងកូនរងរបួស ។

ស្ត្រីរងគ្រោះជាម្តាយឈ្មោះ សូរ ពៅមរកត អាយុ៣៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងកូនស្រីឈ្មោះ ជា អារីយ៉ា អាយុ៧ឆ្នាំ របួសធ្ងន់ ។

ក្រោយពីមានហេតុការណ៍ផ្ទុះអាវុធនេះកើតឡើង កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ សហការជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ នគរបាលខណ្ឌសែនសុខ និងនគរបាលខេត្តកណ្តាល បានធ្វេីការឃាត់ខ្លួនជនដៃដល់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នាវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ។

នៅពេលឃាត់ខ្លួន ជនដៃដល់ឆ្លើយសារភាពថា មូលហេតុដែលខ្លួនប្រើកាំភ្លើងខ្លីបាញ់អតីតប្រពន្ធនិងកូនចំនួន២គ្រាប់ចូលក្នុងរថយន្តបណ្តាលឲ្យមានស្លាប់និងរបួសនោះ គឺដោយសារតែភ្លើងប្រចណ្ឌ ។

ពួកគេបានលែងលះគ្នាអស់រយៈពេលច្រើនខែហើយ ប៉ុន្តែនៅតែមិនដាច់អាល័យពីអតីតប្រពន្ធនិងកូន ។ជនដៃដល់ឆ្លើយទៀតថា ក្រោយពីលែងលះគ្នាមក គេតែងតែសង្កេតឃើញអតីតប្រពន្ធទាក់ទងជាមួយបុរសម្នាក់ ហើយខ្លួនធ្លាប់និយាយថា ប្រសិនបើលែងលះជាមួយរូបគេហើយ ទៅយកបុរសម្នាក់នោះ គឺគេនឹងតាមបាញ់សម្លាប់ ។

លុះនៅយប់ថ្ងៃទី៦ ខែមេសានោះ រូបគេបានតាមដានឃើញអតីតប្រពន្ធនិងកូនស្រី ជិះរថយន្តជាមួយបុរសនោះមែន ទើបកើតមានកំហឹងប៉ុនប៉ងបាញ់សម្លាប់បុរសនោះ ប៉ុន្តែបែរជាត្រូវប្រពន្ធនិងកូនស្រីខ្លួនឯងទៅវិញ ។

លុះពេលបាញ់ហើយ បានរត់គេចខ្លួនមកផ្ទះបងស្រីនៅស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយក៏ត្រូវនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញឃាត់ខ្លួន ៕

ដកស្រង់ពី៖កោះសន្តិភាព