Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរសម្នាក់បាក់ជើង ក្នុងហេតុ​ការណ៍​គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងឡាន

  • បោះពុម្ព

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង ១៧:៥៥នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង ស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១៤-២១៥។

គ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្ត ០១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-4747 ដែលមានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយម៉ូតូ ០១គ្រឿងម៉ាក HONDA-DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម 1V-1632 ដែលមានទiសដៅផ្ទុយគ្នា។

អ្នកបើកបររថយន្ត ឈ្មោះ វ៉ាន ឆេងលាង ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិវាំងចាស់ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ រីឯអ្នកបើកបរម៉ូតូ ដែលរងគ្រោះបាក់ជើងម្ខាង ឈ្មោះ ប៉េង សាវឿន ភេទប្រុស អាយុ ៤៧ឆ្នាំ មានទីលំនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនរងគ្រោះ ដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់គ្លីនិកឯកជន ៨៨៨ ខេត្តព្រះសីហនុ។ ចំណែករថយន្ត និងម៉ូតូ ត្រូវបានប៉ូលិស យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកព្រៃនប់៕

ដកស្រង់ពី៖កោះសន្តិភាព