Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉េអឹម ចេញល្បាត ឃើញមុខ​សញ្ញា​ជួញដូរ និងចែក​ចាយ​គ្រឿងញៀន ឃាត់បានម្នាក់

  • បោះពុម្ព

បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថ ចេញល្បាតពេលយប់ ឃើញមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀន ឃាត់បានម្នាក់ ឆែកឆេររកឃើញគ្រឿងញៀន ២កូនថង់។

បុរសនោះ ត្រូវបានប៉េអឹម កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។លោកវរៈសេនីយ៍ត្រី ដុំ វិចិត្រ មេបញ្ជាការកងរាជអាវុធហត្ថស្រុកថ្មពួក បានប្រាប់ថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន មានឈ្មោះ ស្មន់ សុជឿន ហៅ ក្រេវ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក។

លោកបានបញ្ជាក់ថា នៅពេលកម្លាំងកងរាជអាវុធហត្ថស្រុកថ្មពួក ចេញល្បាតពេលយប់ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ភូមិ.ឃុំមានសុវត្ថិភាព ហើយប្រទះឃើញមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀន ឃាត់ខ្លួន ហើយឆែកឆេររកឃើញមានគ្រឿងញៀន ២ថង់តូច ក្នុងហោប៉ៅ។

គ្រឿងញៀននោះ ជាម្ស៉ៅសក្រាម ពណ៌សក្រាម ប្រភេទមេតំហ្វេតាមីនហៅ ខេទឹកកក ដែលស្មើ ១,៥៧ក្រាម និងមធ្យោបាយ ម៉ូតូ ១គ្រឿង នៅវេលាម៉ោង ៤,២០នាទីល្ងាច ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក។

លោកវរៈសេនីយ៍ត្រី ដុំ វិចិត្រ បានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួន ជនសង្ស័យត្រូវបាននាំយកមកសាកសួរ។ តាមចម្លើយសារភាព វត្ថុតាងគ្រឿងញៀននេះ ត្រូវបានទិញពីឈ្មួញម្នាក់ នៅស្រុកថ្មពួក ហើយយកមកលក់ចែកចាយបន្ត។

ប៉ុន្តែបុរសនោះ ត្រូវបានកម្លាំងឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព