Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចោរប្លន់ អារក​អ្នករត់ម៉ូតូឌុប​ ត្រូវបានប៉េអឹម ​ចាប់​បញ្ជូន​ទៅ​តុលាការ

  • បោះពុម្ព

ខេត្តបន្ទាយមានជ័យ៖ មេបញ្ជាការកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា នៅវេលាម៉ោង ០៧ និង ៣០នាទី យប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោកបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីប្លន់យកម៉ូតូមួយ បានកើតឡើង នៅចំណុចភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកបានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចម្ដុំអាគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យជ នៅវេលាម៉ោង០៥ និង៣០នាទីល្ងាច ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ដែលមានឈ្មោះ ឈុំ ពិសិដ្ឋ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ច បានដកហូតម៉ូតូ ០១គ្រឿងរបស់ជនរងគ្រោះ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AL-6610 ហើយបាននាំខ្លួនជនសង្ស័យ និងវត្ថុតាង មកបញ្ជាការដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសាកសួរ។

លោកមេបញ្ជាការ បន្តថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្លន់យកម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ ប្រាក់ សុខុម ជាអ្នករត់ម៉ូតូឌុបពិតប្រាកដមែន ដោយខ្លួនបានប្រើល្បិច ធ្វើជាហៅម៉ូតូជិះទៅភូមិប្រជាធម្ម ដោយប្រាប់ម្ចាស់ម៉ូតូឱ្យជិះផ្លូវកាត់ ដើម្បីងាយស្រួល ធ្វើសកម្មភាព ពេលទៅដល់កន្លែងស្ងាត់ រូបគេក៏បានយកកូនកាំបិតអារកជនរងគ្រោះពីក្រោយបណ្ដាល ឱ្យម៉ូតូដួល ហើយរូបគេ ក៏លើកម៉ូតូជិះសំដៅទៅរកកន្លែងដាក់បញ្ចាំ។

តែគ្មានអ្នកណា ទទួលបញ្ចាំសោះ ហើយខ្លួន ក៏ជិះបន្តទៅដល់ចំណុចអាគារថ្មី ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។ ដោយផ្អែកលើការបង្រ្កាប និងមានវត្ថុតាង ជាក់ស្តែង ជនសង្ស័យឈ្មោះ ឈុំ ពិសិដ្ឋ ត្រូវបានកម្លាំងជំនាញកកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានរៀបចំសំណុំរឿង បញ្ជូនខ្លួន ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងបញ្ជូនបន្ត ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកម៉ូតូ បានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះវិញហើយ៕

ដកស្រង់ពី៖កោះសន្តិភាព