Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រឹបអូសម៉ូតូ ដឹកឈើប្រណិត ៣គ្រឿង ទាំងកណ្តាលថ្ងៃ

  • បោះពុម្ព

ខេត្តស្ទឹងត្រែង៖ ក្រុមម៉ូតូឆ្អឹង ចំនួន ៣គ្រឿង ត្រូវមន្ត្រីកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង បង្ក្រាប ខណៈដឹកឈើប្រណិតទាំងកណ្តាលថ្ងៃត្រង់ ចូលក្រុង ដើម្បីចែកចាយ តាមបណ្តាសិប្បកម្ម។ ការបង្ក្រាបរឹបអូសក្រុមម៉ូតូទាំង ៣គ្រឿង ត្រូវបានមន្ត្រីកងរាជអាវុធហត្ថ ធ្វើឡើង កាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ចម្ងាយពីស្ពានសេកុងប្រមាណជាជិតមួយគីឡូម៉ែត្រ ក្នុងសង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។

ប្រភពព័ត៌មានអោយដឹងថា មុនពេលសមត្ថកិច្ចចុះបង្ក្រាប គេបានសង្កេតឃើញក្រុមម៉ូតូទាំងនោះ តែងតែដឹកឈើប្រណិតជាប្រចាំ ទាំងថ្ងៃ និងយប់។ក្រោយការតាមដានខាងលើ នាល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ មានការដឹកជញ្ជូនទាំងកណ្តាលថ្ងៃ ដោយគ្មានការបិទបាំងអ្វីឡើយ ទើបកម្លាំងកងរាជអាវុធហត្ថ ចាប់រឹបអូសតែម្តង។

ប្រភពដដែលបន្តថា ម៉ូតូដឹកឈើទាំង ៣ គ្រឿងខាងលើ បានដឹកចេញពីចំណុចដុងតាដាំ ស្ថិតក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ដើម្បីចែកចាយ តាមបណ្តាសិប្បកម្ម ក្នុងខេត្ត។

បន្ទាប់អាវុធហត្ថឃាត់រឹបអូស ទាំងឈើ និងទាំងម៉ូតូ ត្រូវបានបញ្ជូន ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រង់ចាំនីតិវិធី ប្រគល់ជូនទៅអោយជំនាញរដ្ឋបាលព្រៃឈើខេត្ត។ ប៉ុន្តែម្ចាស់ម៉ូតូ និងម្ចាស់ឈើ មិនត្រូវបានឃាត់ខ្លួនឡើយ៕

ដកស្រង់ពី៖កោះសន្តិភាព