Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​ចិន​ម្នាក់ អង្គុយ​បញ្ចប់​ជីវិត​លើ​បង្គន់​​ក្នុង​ផ្ទះសំណាក់​

  • បោះពុម្ព

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បានបញ្ចប់ជីវិត ដោយអង្គុយលើបង្គន់បន្ទោរបង់ គួរឲ្យចម្លែក។ ហេតុការណ៍នេះ បានកើតឡើង នៅបន្ទប់លេខG1 ក្នុងផ្ទះសំណាក់ យីហោ «ឡាវេនដឺ» ស្ថិតនៅផ្ទះលេខ10E1 ផ្លូវ113K ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសខាងលើ ឈ្មោះ ម៉ី គ័ង ប៉េង (Mei Huang peng) ជនជាតិចិន អាយុ ៤៨ឆ្នាំ ជាអ្នកទេសចរ មានស្រុកកំណើតនៅប្រទេសចិន និងបានមកស្នាក់នៅបន្ទប់លេខG1 ក្នុងផ្ទះសំណាក់ខាងលើ ហើយពុំដឹងមានលិខិតឆ្លងដែនត្រឹមត្រូវដែរ ឬអត់ នោះឡើយ។ ស្រ្តីឈ្មោះ សឿង ពៅ អាយុ ៣០ឆ្នាំ ជាអ្នកទទួលភ្លៀវក្នុងផ្ទះសំណាក់ខាងលើ បានប្រាប់នគរបាលថា បុរសជនជាតិចិនរូបនេះ បានចូលទៅស្នាក់នៅបន្ទប់លេខ G1 ក្នុងផ្ទះសំណាក់ឡាវេនដឺ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ។

តាមគម្រោងស្នាក់នៅរយៈពេល ៥៤ថ្ងៃ និងបានឲ្យលុយថ្លៃបន្ទប់ស្នាក់នៅរួចរាល់ហើយ ដោយត្រូវចាកចេញវិលទៅស្រុកកំណើតវិញ នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខ។ប្រភពដដែល បានឲ្យដឹងបន្តទៀតថា ដោយឡែក នៅថ្ងៃកើតហេតុ គាត់បានទៅគោះទ្វារបន្ទប់ ដែលបុរសជនជាតិចិននេះ ស្នាក់នៅ ក្នុងគោលបំណងឲ្យអ្នកអនាម័យ ចូលទៅរៀបចំសម្អាតបន្ទប់ឲ្យ ប៉ុន្តែពេលនោះ មិនឮសូរឆ្លើយ ហើយទ្វារបន្ទប់ជាប់គន្លឹះពីខាងក្នុងទៀត។ ដោយមានការសង្ស័យ ទើបយកកូនសោរផ្សេង មកចាក់បើកទ្វារចូល ទៅមើល ស្រាប់តែប្រទះឃើញបុរសនេះ បានបញ្ចប់ជីវិតខ្លួនឯងនៅក្នុងបន្ទប់ទឹកបណ្តាលឱ្យបាត់បង់ជីវិតទៅហើយ។

ស្ត្រីនោះ ក៏រាយការណ៍ជូននគរបាលតែម្ដង។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម នគរបាលប៉ុស្តិ៍កាកាបទី២ និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅពិនិត្យជាក់ស្ដែង និងបានរាយការណ៍ ទៅកាន់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើកោសល្យវិច័្ចយ។បន្ទាប់មក បាននាំយកសពទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ខណ្ឌមានជ័យ និងរាយការណ៍ជូនទៅស្ថានទូតចិន ដើម្បីស្រាវជ្រាវ រកក្រុមគ្រួសារ នាំសពទៅធ្វើបុណ្យប្រទេសកំណើត៕

ដកស្រង់ពី៖កោះសន្តិភាព