Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លួច​ដាំ​កញ្ឆា​ខុសច្បាប់១២​ទីតាំង​ ត្រូវ​សមត្ថកិច្ច​ខេត្តតាកែវ ចុះ​បង្ក្រាប

  • បោះពុម្ព

ខេត្តតាកែវ ៖ ប្រភពពីស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា នៅម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សុខ សំណាងស្នងការនគរបាលខេត្តតាកែវ បានបញ្ជាឲ្យកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដឹកនាំដោយលោកវរសេនីយ៍ឯក យុគ សារ៉ាត់ ធ្វើការរុករកស្រាវជ្រាវកាប់ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់ ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរកឃើញ និងបំផ្លាញចោលទីតាំងដាំកញ្ឆាដោយខុសច្បាប់ចំនួន ១២ទីតាំង បំផ្លាញអាងស្តុកទឹក០៨ នៅចំនុចខ្នងភ្នំដុបទឹកត្របែក ស្ថិតក្នុងភូមិសាស្ត្រឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ លើផ្ទៃដីប្រមាណ២៥៧១ ម៉ែត្រក្រឡា ។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងស្រាវជ្រាវស្វែងរកម្ចាស់ អ្នកដាំដំណាំកញ្ឆា ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ។ នៅប្រទេសកម្ពុជា ដំណាំកញ្ឆាមិនត្រូវអនុញ្ញាតឲ្យដាំដុះ ប្រើប្រាស់ និងកែច្នៃឡើយ ដោយច្បាប់ចាត់ចូលជាប្រភេទ និងវត្ថុធាតុដើមសម្រាប់ផលិតគ្រឿងញៀន ៕

ដកស្រង់ពី៖កោះសន្តិភាព