Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាជីវកម្ម​រណ្តៅ​ដី​២​កន្លែង​ត្រូវ​អាជ្ញាធរ​ខេត្ត​បញ្ជា​ឲ្យ​ផ្អាក ខណៈ​មិន​អនុវត្ត​តាម​ការ​ណែនាំ

  • បោះពុម្ព

ខេត្តព្រៃវែង ៖ អាជីវកម្មជីកកាយដឹកជញ្ជូនយកអាចម៌ដីលក់២កន្លែងនៅចំណុចភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្តេច ខេត្តព្រៃវែង ត្រូវបានលោក សួន សុម៉ាលីន អភិបាលរងខេត្តព្រៃវែងបញ្ជាឲ្យផ្អាកសកម្មភាពបណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។ ខណៈដែលម្ចាស់អាជីវកម្មទាំង២កន្លែងខាងលើមិនព្រមអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន។

ម្ចាស់អាជីវកម្មទាំង២នេះត្រូវបានគេស្គាល់ទី១.ឈ្មោះ ហោ ម៉េងគី,ទី២.ឈ្មោះ ផាត ដែលជាឈ្មួញមានឥតទ្ធិពលខ្លាំងខាងរកស៊ីជីកកាយដឹកជញ្ជូនយកអាចម៌ដីលក់ធំជាងគេនៅក្នុងស្រុកព្រះស្តេចដោយមិនខ្លាចញញើតគោរពច្បាប់នោះទេ។គួរបញ្ជាក់ថា កន្លងមកត្រូវបានអាជ្ញាធរខេត្ត និងក្រសួងចុះផ្អាកអាជីវកម្មម្តងរួចហើយ។

បើតាមប្រភពការផ្អាកនេះ ដោយសាររកឃើញកំហុសជីកប៉ះពាល់លើដីចំណីទន្លេតូច និងដីបាតបឹងព្រៃខ្លាសាធារណៈរបស់រដ្ឋ ហើយរណ្តៅដីមានជម្រៅជ្រៅលើច្បាប់កំណត់ និងដឹកជញ្ជូនដាក់អាចម៌ដីហៀរៗទ្រុងអត់គ្របវេចខ្ចប់ឲ្យបានត្រឹមត្រូវបើកបរលឿនៗលើសម៉ោងកំណត់ បង្កការប៉ះពាល់ដល់សុខភាព រំខានដល់ការរស់នៅរបស់បងប្អូនប្រជាជនអមសងខាងផ្លូវ ជាពិសេសបងប្អូនធ្វើដំណើរតាមបណ្តោយថ្នល់ជាតិលេខ១អាចប្រឈមកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុទៀតផង។

ជុំវិញបញ្ហានេះលោក ភុន សម្ភស្ស អភិបាលស្រុកព្រះស្តេច បានប្រាប់ភ្នាក់ងារយកព័ត៌មានយើងឲ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ថា ពាក់ព័ន្ធដឹកជញ្ជូនអត់គ្របនោះ ក្នុងនាមអាជ្ញាធរស្រុក លោកបានកោះហៅម្ចាស់អាជីវកម្មទាំង២នេះ មកធ្វើកិច្ចសន្យារាប់ភ្លេចទៅហើយរហូតឈានដល់ចង់ដកអាជ្ញាប័ណ្ណ ប៉ុន្តែពួកគាត់នៅតែមិនអនុវត្តតាមដដែល។

ហើយដីកន្លែងលោក ហោ ម៉េងគី និងលោក ផាត កាយនោះលោក ភុន សម្ភស្ស អភិបាលស្រុកព្រះស្តេច និងមន្ត្រីរ៉ែ បានអះអាងថា ជាដីកម្មសិទ្ធរបស់លោក ហោ ម៉េងគី និងលោក ផាត បានទិញប្រហែលជាង១០ហិកតា មិនមែនដីបឹង ឬដីចំណីទន្លេតូចប្រភពព័ត៌មាននិយាយនោះឡើយ។ ទោះយ៉ាងណាមហាជនរិះគន់ថា ក្រុមតៃកុងឡានដឹកដីនោះមួយចំនួនក្មេងៗគ្មានសីលធម៌ គ្មានសុជីវធម៌ទេ មានចរិតឈ្លើយៗណាស់បើប្រាប់ទៅបើកបរកាន់តែផ្គើនឡើងថែមទៀត។

ជាក់ស្តែងកាលពីរសៀលថ្ងៃទី៣ ខែកុម្ភៈ តៃកុងឡានដឹកដីអាជីវកម្មរបស់លោក ហោ ម៉េងគី បានបើកបរលឿនៗចុចស៊ីផ្លេឮខ្លាំងៗដីហុយទ្រលោមបំណងកៀរអ្នកសារព័ត៌មានយើងពេលកំពុងចុះទៅថតផ្តិតយករូបភាពឡានដឹកដីអត់គ្រប។

ទន្ទឹមនោះក៏មានបងប្អូនអ្នកធ្វើដំណើរឃើញហេតុការណ៍នេះ ក៏នាំគ្នាភ័យហើយស្រែកជេរតៃកុងឡាននោះថាអាចំលើយ។ ក្រោយមកអ្នកសារព័ត៌មាន ក៏បានរាយការណ៍ជូនទៅលោក សួន សុម៉ាលីន អភិបាលរងខេត្តព្រៃវែង។

ភ្លាមនោះលោក សួន សុម៉ាលីន ក៏បានបញ្ជាឲ្យអាជ្ញាធរស្រុកចុះទៅផ្អាកអាជីវកម្មទាំង២កន្លែងនោះតែម្តង។ លោក សួន សុម៉ាលីន អភិបាលរងខេត្ត បញ្ជាក់បន្ថែមថា រឿងចំណុចដីដែលលោក ហោ ម៉េងគី និងលោក ផាត ជីកនោះ លោកពុំទាន់បានដឹងថាមានច្បាប់ឬអត់ច្បាប់នោះទេ រង់ចាំរូបលោកពិនិត្យមើលឯកសារសិន៕

ដកស្រង់ពី៖កោះសន្តិភាព