Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដុត​បំផ្លាញ​បង្គា​ចាក់​ចាហួយ ជាង​៦​តោន នាំ​ចូល​ពី​វៀតណាម នៅ​ទីលាន​ចាក់សំរាម

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បង្គាចាក់ចាហួយ ជាង៦តោន នាំចូលពីប្រទេសវៀតណាម ដែលកម្លាំងសមត្ថកិច្ចបង្ក្រាបបាន នៅទីតាំងលក់គ្រឿងសមុទ្រ ម្ដុំត្រឡោកបែកនោះ ត្រូវនាំយកទៅដុតបំផ្លាញហើយ នៅរសៀលទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ។

ពិធីដុតបំផ្លាញបង្គាខូចគុណភាព ប្រើប្រាសសាធាតុគីមីនេះ ធ្វើឡើងនៅទីលានចាក់សំរាមសង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់លោក ហេង មាលី ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ, លោកនាយរងការិយាល័យ លោកនាយផ្នែក ចំណុះការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញផងដែរ ។

គួររម្លឹកថា នាយប់ឈានចូលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ មន្ដ្រីសមត្ថកិច្ចកាំកុងត្រូល សហការជាមួយ កម្លាំងនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបករណីការនាំចូល បង្គាមានចាក់បញ្ជូលចាហ៊ួយបន្ថែម សរុបចំនួន ៦,១៤២ គីឡូក្រាម ដឹកតាមរថយន្ដ២គ្រឿង ។សមត្ថកិច្ចបានអោយដឹងថា រថយន្តមួយគ្រឿង ត្រូវសមត្ថកិច្ចស្ទាក់ចាប់បាន នៅតាមបណ្តោយផ្លូវជាតិលេខ៣ ម្តុំទំនប់៧មករា និងរថយន្តមួយគ្រឿងទៀត ត្រូវបានស្ទាក់ចាប់ នៅម្តុំទីតាំងលក់គ្រឿងសមុទ្រត្រឡោកបែក តែម្តង ។

ភ្លាមៗ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើតេស្តបឋម លើបង្គាក្លាស្សេដែលមានផ្ទុកក្នុងរថយន្តទាំង២គ្រឿងខាងលើ នឹងបានរកឃើញមានការចាក់បញ្ជូលបន្ថែមចាហ៊ួយ ពិតប្រាកដមែន ។

តាមការអះអាងបឋមពីអ្នកបើកបររថយន្តដឹកទំនិញទាំង២គ្រឿងនេះ បានប្រាប់ថា បង្គាក្លាស្សេ សរុប៣០៧កេស បរិមាណប្រហែលជាង៦តោន មានប្រភពនាំតាមច្រកទ្វារអន្តរជាតិព្រែកចាក ព្រំដែនកម្ពុជា-វៀតណាម និងពុំមានឯកសារភ្ជាប់មកជាមួយទេ ។

ដោយមានការឯកភាពពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ រថយន្ត និងវត្ថុតាង ត្រូវបានបញ្ជូនមកអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព